ផ្ទុះបាតុកម្មតវ៉ានៅប្រទេសឥណ្ឌាក្នុងពេលប្រទេសជាតិប្រារព្ធបុណ្យជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០១.២០)

ឥណ្ឌា៖ ប្រជាជនឥណ្ឌារាប់សែននាក់បានធ្វើបាតុកម្មនៅពាសពេញប្រទេសកាលពីថ្ងៃអាទិត្យនេះ ប្រឆាំងនឹងច្បាប់ចូលសញ្ជាតិ   ដោយសារ​ការភ័យខ្លាចថាច្បាប់នេះ អាចនឹងបង្កឲ្យមានការរើសអើងប្រឆំាងនឹងសហគមន៍ជនជាតិមូស្លីមភាគតិច ក្នុងប្រទេស ។

ការតវ៉ាដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នំា កន្លងទៅ  ត្រូវបានប្រមូលផ្តុំកម្លាំងជាថ្មីនៅពេលឥណ្ឌាប្រារព្ធបុណ្យជាតិដើម្បីរំលឹកដល់ថ្ងៃរដ្ឋធម្មនុញ្ញឥណ្ឌាដែលបានចូលជាធរមាន។

ការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងប៉ូលីសបានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ២៥ នាក់​ចាប់តាំងពីថ្ងៃទី ១២ ខែធ្នូ មក   នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមអនុម័តច្បាប់នេះ។