ប្រទេសចិនមានឧស្សាហកម្មអាវុធធំជាងគេទី ២ លើពិភពលោក

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០១.២០)

ចិន៖ ស្ថាប័នពិគ្រោះយោបល់មួយ បាននិយាយកាលពីថ្ងៃច័ន្ទថាទិន្នន័យដែលរកឃើញថ្មី ៗ  នេះ បានបង្ហាញថាប្រទេសចិនគឺជាប្រទេសផលិតអាវុធធំជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក​  ។

ក្រសួងការបរទេសនិងក្រសួងការពារជាតិចិនមិនបានឆ្លើយតបទៅនឹងសំណើ​ដើម្បីសុំការអត្ថាធិប្បាយក្នុងឱកាសថ្ងៃឈប់សំរាកនេះទេ។

ស្ថាប័នពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែតបាននិយាយថាការចំណាយលើពិភពលោកលើការផលិតអាវុធក្នុងឆ្នាំ ២០១៨ មានតម្លៃ ១,៨ ពាន់ពាន់លានដុល្លារអាមេរិកដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់កើតឡើង   ក្នុងនោះមាន​សហរដ្ឋអាមេរិកនិងចិន  ជាប្រទេសចំណាយខ្ពស់ជាងគេ ។