ចិនប្រើវិធានការរឹតបន្តឹងប្រឆាំងនឹងការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មីខណៈចំនួនអ្នកស្លាប់កើនដល់ ៨០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០១.២០)

ចិន៖ ប្រទេសចិនបានពង្រីកការរឹតបន្តឹងលើការធ្វើដំណើរយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទនិងបានពន្យារថ្ងៃឈប់សម្រាកជាសាធារណៈ   ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលបានសម្លាប់មនុស្ស ៨០ នាក់និងឆ្លងជាង ២.៣០០ នាក់ហើយ។

ប្រទេសចិនបានបិទច្រកចេញចូលរបស់ខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងដែលនេះជាប្រតិបត្តិការមិនធ្លាប់មានពីមុនមកដោយប៉ះពាល់ដល់មនុស្សជាងដប់លាននាក់   ក្នុងគោលបំណងបន្ថយការឆ្លងវីរុសផ្លូវដង្ហើមថ្មីនេះ។

មន្ត្រីសុខាភិបាលរបស់ចិនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាសមត្ថភាពរបស់មេរោគក្នុងការឆ្លងរាលដាល   ហាក់ដូចជាកំពុងកើនឡើងខ្លាំងបើទោះបីជាវាមិនទាន់ខ្លាំងដូចជំងឺ SARS ក៏ដោយ។