មានគ្រាប់រ៉ុក្កែត៣គ្រាប់បានវាយប្រហារបរិវេណស្ថានទូតអាមេរិកនៅទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ីញូវ (២៧.០១.២០)

អ៊ីរ៉ាក់៖ មន្ត្រីសហរដ្ឋអាមេរិកពីររូបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អេប៊ីស៊ីញីវ  ថាបរិវេណស្ថានទូតអាមេរិកនៅ ទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់​បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតប៉ុន្មានគ្រាប់កាលពីថ្ងៃអាទិត្យនេះ។

នេះជាលើកដំបូងហើយដែលនៅបរិវេណនោះត្រូវបានវាយប្រហារដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះហើយបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់និងអ្នកគាំទ្ររបស់ពួកគេបានវាយលុកក្នុងប្រទេសអ៊ីរ៉ាក់។

មិនទាន់មានរបាយការណ៍អំពីចំនួនអ្នកស្លាប់នៅឡើយទេហើយក៏មិនទាន់មានអ្នកណា អះអាងទទួលខុសត្រូវភ្លាមៗនោះទេ នៅក្នុងហេតុការណ៍នេះ ។