សម្ដេចតេជោ ហ៊ុន សែន៖ ស្រុកទេសមានសុខសន្តិភាព ជនរួមជាតិក៏មានជម្រើសច្រើន​ក្នុងការ​ធ្វើឱ្យជីវិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រ​សា​ស​ន៍​ថា ស្រុកទេសមានសុខសន្តិភាព ជនរួមជាតិក៏មានជម្រើសច្រើន ក្នុងការធ្វើឱ្យជីវិតរស់នៅ​មា​​ន​សេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រីសរសេរថា ស្រុកទេសមានសុខសន្តិភាព សម្បូរសប្បាយ រីឯឱកាសក៏មា​ន​កា​​ន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើន​ក្នុងការធ្វើឱ្យជីវិតរស់​នៅមាន​សេ​ចក្តីសុខ រីកចម្រើន និងមានសុភមង្គល។ សម្ដេចតេជោបន្តថា ប្រទេសយើងសព្វថ្ងៃ មិន​ថា​ថ្ងៃ​ចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ គឺពលរដ្ឋឆ្លៀតយកឱកាសកម្សាន្តសប្បាយ ជួបជុំគ្រួសារដែល​ធ្វើ​ឱ្យជីវិត សុខភាពកាន់តែស្រស់ថ្លា។ ព្រោះកម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយដែល  បា​ន​​ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញ​ឱ​​កាសពេលវេលា និងអ្វីៗគ្រប់យ៉ាង ទម្រាំយើងមានឱកាសត្រឡប់មកវិញ​នៅ​ពេល​នេះ​ក្រោម​ម្ល​ប់​សន្តិភាព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ ក្នុងថ្ងៃចូ​ល​​ឆ្នាំចិន និងបានសម្រាកជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះ។ អរគុណសន្តិភាព៕

ដោយ ជឹម ណារី