សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋរក្សាសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងបង្ការអគ្គីភ័យក្នុងឱកាសចូលឆ្នាំចិន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​ប្រជា​ពល​រដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការអគ្គីភ័យ និងរក្សាសុវត្ថិភាពក្នុងពេលធ្វើដំ​ណើរ​​ទៅកាន់ទីជិត ឬឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ សម្ដេច​តេ​​​ជោនាយករដ្ឋមន្ត្រីបានសរសេថា“ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០។ ខ្ញុំនិង​ភរិ​យា​ ​សូ​ម​ចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ ខែមករា នេះ។” សម្ដេចតេជោ​បាន​​បន្ដថា សូម​ប​ងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាសសែន ធូប និងទៀ​ន… ដើម្បីចៀសវាងកុំឱ្យមានអគ្គីភ័យកើតឡើងដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះ​​តែការធ្វេ​ស​ប្រហែស។ សម្ដេចតេជោបានបន្តទៀតថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយ​ចំនួន​ធ្វើដំណើរ​ទៅកាន់​ប​​ណ្តាខេត្តផ្សេងៗ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹង​ក្នុង​ពេលបើកបរ ត្រូវមាន​កា​រ​យោគយល់គ្នា​ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃ​ចូ​លឆ្នាំទាំងអស់គ្នា។

សម្ដេចតេជោនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេង ហេង​គ្រប់​ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ។អរគុណសន្តិភាព៕

ដោយ ជឹម ណារី