លោកពូទីនតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ​ វីកាល

ប្រភព ស៊ិនហួរ (២២.០១.២០)

រុស្ស៊ី៖ បើយោងតាមប្រភពពីវិមានក្រឹមឡាំងដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានតែងតាំងសមាជិកគណៈរដ្ឋមន្រ្តីថ្មីនៅថ្ងៃអង្គារនេះ ។

យោងតាមក្រឹត្យមួយ​    រដ្ឋាភិបាលថ្មីបានទម្លាក់ចំនួន​ឧបនាយករដ្ឋមន្រ្តីពីចំនួន ១០ រូបមកនៅសល់ត្រឹម ៩ រូបវិញ   ។

រដ្ឋាភិបាលមុនដែលដឹកនាំដោយលោកឌីមីទ្រីមេដវេដេវបានលាលែងពីតំណែងរបស់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុនភ្លាមៗបន្ទាប់ពីលោកពូទីនបានថ្លែងទៅកាន់សភាសហព័ន្ធ។   មួយថ្ងៃក្រោយមកលោកពូទីនបានតែងតាំងអតីតប្រធានពន្ធដាររបស់សហព័ន្ធរុស្ស៊ីលោកមីកាអ៊ីល មីស៊ូសស្ទីន​ជានាយករដ្ឋមន្ត្រីថ្មី ។