សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមឈាមទាំងអស់គ្នា ដែលបានលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុសន្តិភាព

AKP ភ្នំពេញ ថ្ងៃទី២១​ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បានអរគុណ​ប​​ងប្អូ​ន ជនរួមឈាមទំាងអស់គ្នា ដែលបានលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុសន្តិភាព។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ ស​ម្ដេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រីសរសេរថា សន្តិភាព​ ដែលយើងខិតខំរកបានដោយលំបាក​បំផុត ហើយ​ដែ​ល​បានថែរក្សាជាយូរមកហើយ​ គឺត្រូវតែការពារឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង។ សម្ដេច​តេជោ​ក៏អរ​គុ​ណ​បង​ប្អូនជនរួមឈាមទំាងអស់គ្នាដែលបានលះបង់គ្រប់យ៉ាងដើម្បីបុព្វ​ហេតុ​សន្តិភាព។ អ​​រគុណ​​​ស​ន្តិ​​ភាព៕

ដោយ ជឹម ណារី