ក្រសួងបរិស្ថានអះអាងថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ គឺមានគុណភាពល្អ​ប្រសើរឡើងវិញហើយ

AKP ភ្នំពេញ ថ្ងៃទី២០​ខែមករា ឆ្នាំ២០២០ — យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសបានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញគឺមានគុណ​ភាពល្អប្រសើរ​ឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិត​នៅក្រោមកម្រិតស្តង់ដារកំណត់។នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថានបានអះអាងថា ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាម​បណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។ ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែតាមដានបន្តទៀត លើស្ថាន​ភាព​គុណ​ភាពខ្យល់នេះ ហើយប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹង​ភ្លាមៗ៕

ដោយ រិទ្ធី