ប៉ូលីសពីរនាក់ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារមួយនៅរដ្ឋហាវ៉ៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០១.២០)

អាមេរិក៖ បើយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាយ៉ាងហោចណាស់មានប៉ូលីសពីរនាក់នៅទីក្រុងហូណូលូលូ   ក្នុងរដ្ឋហាវ៉ៃ  របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ស្លាប់នៅព្រឹកថ្ងៃអាទិត្យនេះ​  ។

បើយោងតាមសារព័ត៌មានក្នុងក្រុងហូណូលូលូ ​បានរាយការណ៍ថាការបាញ់ប្រហារនេះបានកើតឡើងនៅក្បែរតំបន់ភ្នំភ្លើងដាយអាម៉ង់ ហេដ ​ក្នុងទីក្រុងហូណូលូលូហើយ មូលហេតុដែលឈានដល់ការបាញ់ប្រហារនេះគឺមិនទាន់ដឹងច្បាស់នៅឡើយទេក្នុងពេលនេះ ។

ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនៃការបាញ់ប្រហារកើតឡើងផ្ទះដែលគេគិតថាជាកន្លែងកើតហេតុត្រូវបានឆាបឆេះពេញដោយអណ្តាតភ្លើង។