សម្ដេចតេជោ ហ៊ុន សែន សប្បាយរីករាយដែលប្រជាពលរដ្ឋយកឱកាសសន្តិភាព ប្រកបរបររកស៊ីទទួលទាន អភិវឌ្ឍន៍សង្គមគ្រួសារបានរីចម្រើន

AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូ​វ​​ការ​សប្បាយចិត្ត ដែលបងប្អូនប្រជាពលរដ្ឋយកឱកាសសន្តិភាព ប្រកបរបររកស៊ីទទួលទាន​អ​ភិ​វឌ្ឍន៍សង្គមគ្រួសារសារឱ្យរីកចម្រើនមានបានគ្រប់ៗគ្នា។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ សម្ដេច​តេ​​ជោ​​​នាយករដ្ឋមន្ត្រីសរសេរថា អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលជានិច្ចជាកាល​តែង​​តែ​ចង់​បានឱ្យសម្ដេចមាន​សុខភាពល្អរឹងប៉ឹង។ សម្ដេចតេជោថ្លែងថា ពិតណាស់ រាល់ថ្ងៃ​ក្រៅពីលេងកីឡាវាយកូនគោល គឺសម្ដេច​ហា​ត់ប្រាណជាប្រចាំ។ សម្ដេចតេជោបន្ដថា មាន​សុខភាពល្អដូចសព្វថ្ងៃ សម្ដេចអាចបន្តដឹកនាំប្រទេសជាតិបាន​យូរ​អង្វែ​ងទៅមុខ។ សម្ដេច​តេជោបានបន្តទៀតថា ទន្ទឹមនេះ “ខ្ញុំក៏ចង់បានពលរដ្ឋខ្មែរមានសុខភាព​ល្អ​ទាំង​អ​ស់គ្នា។ ខ្ញុំពិត​ជាសប្បាយចិត្តដែលបានឃើញបងប្អូនយកឱកាសសន្តិភាព​ប្រកបរបររកស៊ី​ទ​ទួ​ល​ទាន​អភិវឌ្ឍន៍​សង្គមគ្រួសារសារឱ្យរីកចម្រើនមានបានគ្រប់ៗគ្នា។” អរគុណសន្តិភាព៕

ដោយ ជឹម ណារី