សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវមួយចំនួន នៃការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ —

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវមួយចំនួន នៃការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ