ពិធីបោះជំរំនៅលើកោះទន្សាយគឺជាសកម្មភាពមួយសម្រាប់ស្វែងយល់ទាក់ទិននឹងវត្ថុជា ច្រើន​​ដែលបណ្តុំនៅលើកោះ 

AKP ខេត្តកែប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០– ដើម្បីស្វែងយល់ឱ្យបានកាន់​តែជាក់​ច្បា​ស់​​ទា​ក់​​ទងនឹងវត្ថុជាច្រើនរាប់មិនអស់និងបង្ហាញពីការផ្លាស់ប្តូរធនធានធម្មជាតិនៅលើកោះ កា​​លពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោកស្រី អ៊ុល ភារុណ អភិបាលរងខេត្ត តំណាង​ដ៍​ខ្ព​ង់​ខ្ព​ស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានចូលរួមក្នុ​ងពិធី​បោះជំ​រំមេ​ដឹ​ក​នាំ​កា​យរឹទ្ធិជាតិកម្ពុជា ដែលមានចំនួន ១០០នាក់ ដែលដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ​ង់​ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ស្ថិត​នៅ​លើកោះទន្សាយ ក្រុងកែប ខេត្តកែប ដោយសកម្មភាពនេះ ត្រូវបានអនុវត្តរយៈពេល២ថ្ងៃ គឺ​​​ចា​ប់ពី​ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

លោកស្រី អ៊ុល ភារុណ អភិបាលរងខេត្តកែប បានឱ្យដឹងថា ដើម្បីស្វែ​ងយ​ល់​កា​ន់​តែ​ច្បា​ស់ស្តីអំពីធនធានធម្មជាតិ ដែលស្ថិតនៅលើកោះ គប្បីយើង​ត្រូវ​សិក្សា​និ​ង​ស្រា​វ​ជ្រាវឱ្យ​បា​ន​ម៉ត់ចត់ ហើយត្រូវតែរុករកធនធានទាំងនៅក្នុងទឹក និងលើគោក ពិសេសនៅជុំវិញកោះនោះ ដើ​​ម្បីបង្ហាញពីសកម្មភាពរបស់វា សម្រាប់បញ្ជ្រាបការយល់ដឹងឱ្យមានភាពទូលំទូលាយ។

សូ​ម​ជម្រាបថា ក្នុងពិធីបោះជំរំរយៈពេល២ថ្ងៃនេះ បានធ្វើសកម្មភាពប​ង្ហាញអំ​ពីរ​បៀ​ប​រុក​រក និងដំណើររុករកវត្ថុ នៅលើកោះ និងជុំវិញកោះ ការធ្វើបទប​ង្ហាញ​ស្តី​ពី​កា​រ​គ្រប់​គ្រង​ការ​ផ្លា​ស់ប្តូរធនធានធម្មជាតិនៅទីនេះ ហើយក្នុងឱកាសនោះ ក៏មានការ​បំពា​ក់ក​ន្សែង​ដល់​ថ្នាក់​ដឹក​នាំកាយរឹទ្ធិដែលទើបនឹងសុំចូលថ្មីផងដែរ៕

ប្រាក់ លាង