ឯកឧត្តម កែវ បេងវឌ្ឍន៍ អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងឃុំព្រែកអំពិលស្រុក​ខ្សាច់​ក​ណ្តា​ល​​ដាក់ជូនពលរដ្ឋប្រើប្រាស់ជាផ្លូវការ

AKP ខេត្តកណ្តាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០​–ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជ​រដ្ឋា​ភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រ​សួ​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែក អំពិល និងឃុំ​ព្រែ​ក​ហ្លួ​ង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បាន អញ្ជើ​ញ​ស​ម្ពោ​ធសមិទ្ធផលនានាក្នុងឃុំព្រែកអំពិលដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ បានគូសបញ្ជាក់ថា ដោយមា​នកា​រ​​ចង្អុល ណែនាំដោយផ្ទាល់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន​ក្រុម​ការ​ងា​​រថ្នាក់កណ្តាលចុះ ជួយខេត្តកណ្តាល ក្រុមការងារបានសិក្សាស្វែងយល់ពីបញ្ហាប្រឈម ពី​កា​​រលំបាក និងពីតម្រូវការនានា របស់បងប្អូនក្នុងឃុំ ដើម្បីធ្វើការឆ្លើយតបឱ្យបានសមស្រប ហើ​​យជាលទ្ធផលសមិទ្ធផលដែលយើងត្រូវសម្ពោធដាក់ឱ្យ​ប្រើប្រាស់នាពេលនេះ គឺជាកា​រឆ្លើ​យ​​តបទៅនឹងការចង់បានរបស់បងប្អូនរួមមាន ផ្លូវថ្នល់ និង ប្រព័ន្ធលូជាដើម និងថាកា​លពី​ពេ​ល​ថ្មី​ៗកន្លងទៅនេះ ក្រុមការងារបានធ្វើការជួសជុល រៀបចំហេដ្ឋារចនាសម្ព័​ន្ធផ្លូ​វ​ថ្ន​ល់​ឡើ​ង​វិ​ញ​ក្នុ​ងឃុំព្រែកអំពិលរួមមាន ឈូសឆាយជួសជុលផ្លូវលំជាច្រើនខ្សែនៅភូមិឃ្លាំងមឿងជើង ភូមិ​ឃ្លាំងមឿងត្បូង ភូមិព្រែកក្របៅទី១ ភូមិព្រែកក្របៅទី២ ភូមិព្រែកក្របៅទី៣ ភូ​មិព្រែ​កដូន​ហែ​ម និងភូមិព្រែកអំពិលជាដើម។

ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍឃុំព្រែកអំពិលមិនមែនបញ្ចប់ត្រឹមនេះទេ វាគ្រាន់​តែជា​កា​រ​​ចាប់ផ្តើមប៉ុណ្ណោះ ដោយក្រុមការងារគណៈពង្រឹងនឹងបន្តជួយអភិវឌ្ឍន៍ភូមិ ឃុំជាបន្ត​ប​ន្ទា​ប់​ទៀត ជាពិសេសគឺការប្រែក្លាយផ្លូវដីក្រហមឱ្យក្លាយទៅផ្លូវបេតុង  ការធ្វើប្រព័ន្ធ​លូរំ​ដោះ​ទឹ​ក​កុំ​ឱ្យ​លិចផ្លូវ។ល។ ដែលជាសំណើចង់បានយ៉ាងទទូចរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះសូមប​ង​ប្អូ​ន​ចូលរួមថែរក្សានូវសមិទ្ធផល ទាំងអស់ដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ព្រោះថា​ប្រ​សិ​​នបើមានការថែទាំ និងជួសជុលដិតដល់ ផ្លូវនេះអាចប្រើប្រាស់បានរាប់ឆ្នាំទៅមុខ និង​សូ​មមេ​ត្តាចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរនៅពេលធ្វើ​​ដំណើ​រដើ​ម្បី​​ចៀស​វា​ងគ្រោះ​ថ្នា​ក់​ដែ​ល​អា​ចកើតឡើងជាយថាហេតុ។

ក្នុងឱកាសនេះ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រធានក្រុមការងារថ្នា​ក់ជាតិចុះ​ជួយ​ឃុំ​ព្រែ​ក​អំ​ពិ​ល និង ឃុំព្រែកហ្លួងបានឧបត្ថម្ភជូន យាយជី តាជី ៤០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និ​ង​ថ​វិ​កា ២ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ បងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ បុគ្គ​លិ​កសុខភាពឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលចូលរួមសរុប ៧៥០នាក់ ក្នុង​ម្នា​ក់​ថ​វិកា១ម៉ឺនរៀលផងដែរ៕

គង់ សិរីរ័ត្ន