រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​អគាររដ្ឋ​បា​ល​ថ្មី ការិយាល័យគយ និងរដ្ឋាករ​អូរយ៉ា​ដាវ​ខេត្ត​រតនគិរី

AKP ខេត្តរតនគិរី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០– អគាររដ្ឋបាលថ្មី ការិយាល័យគយ និ​ង​រ​​ដ្ឋា​​ករអូ​យ៉ាដា​វស្ថិតក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី ជាប់ព្រំប្រទល់កម្ពុជាវៀតណាម បាន​ស​ម្ពោ​​​​​ធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯក​ឧត្ត​ម​​អ​គ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិ​រ​ញ្ញ​វត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួង​ឯកឧត្តមអភិបាលនៃគណៈភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន។

នៅក្នុងឱកាសនេះ លោក ជួប ចំរើន  ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរី បានថ្លែ​ង​​​​នូ​វ​​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​អគ្គ​មហា​សេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវអគាររដ្ឋបាលថ្មី ជូនដល់​មន្ត្រី​រាជ​ការ​ទាំ​ង​អស់ និងបានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​យ​ករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក៏ដូចជាឯ​កឧត្ត​ម​ប្រ​តិ​ភូ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែង​តែយ​ក​ចិ​ត្ត​ទុ​ក​ដា​ក់ជំរុញការងារសាងសង់អគាររដ្ឋបាលនេះ រហូតដល់បានលេចចេញជារូបរាងឡើង។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យក​រដ្ឋ​ម​ន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរ និងវាយ​តម្លៃខ្ព​ស់​ចំ​ពោះថ្នាក់​ដឹ​ក​នាំ​ និងមន្ត្រីរាជការ ដល់មន្រ្តីរាជការនៃសាខាគយ និងរដ្ឋាករខេត្តរតនគិរីទាំងអស់ ដែល​បាន​ខិ​ត​ខំអនុវត្តការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា អគារសាខាគយ និងរដ្ឋាករថ្មី ដែ​ល​បា​​នសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ពិតជាទី​កន្លែងធ្វើការមួយ​ដ៏សាក​សមសម្រាប់​ថ្នា​ក់​ដឹ​ក​នាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករកាន់តែល្អប្រសើរឡើងថែមទៀត។ ដូ​ច​នេះមន្រ្តីគយទាំងអស់ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនៃនីតិវិធី ប្រកាន់យក​អ​ភិ​ក្រ​​មបួនយ៉ាងគឺ ការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ អនុវត្តការងារជាក្រុម ប្រ​កា​ន់​ខ្ជា​ប់​ស្មា​រ​តី​បុរេសកម្ម និងមិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានកិច្ចសហកា​រការងារ​យ៉ាង​ជិ​ត​ស្និ​ទ្ធរវាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា  ក្រោមការដឹក​នាំប្រកបដោ​យគតិ​បណ្ឌិ​ត​​រ​ប​ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេស​ជាតិ​មាន​​កា​រ​​​អ​ភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានចាត់ទុកវិស័យសេដ្ឋកិច្ច ក៏ជាវិស័​យជា​អា​ទិ​ភា​ព​​មួ​យដ៏សំខាន់ ក្នុងការជួយកសាងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ដូច្នេះ​សូម​ប្រ​ធា​​នសាខាគយ និងរដ្ឋាករខេត្តរតនគីរីទាំងអស់ ត្រូវពង្រឹងសកម្មភាពការងាររបស់ខ្លួន លើ​កា​​រ​កៀ​​រគរចំណូលពន្ធឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របទៅតាមគោលនយោបាយ និង​យុ​ទ្ធ​សា​ស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងត្រូវយកចិត្តទុកដាក់ ស​ហកា​រ​ឱ្យ​បា​ន​ល្អ​ជា​មួ​យ​អ​ង្គ​ភា​​ពពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព នូវការរត់ពន្ធខុសច្បាប់ផ្សេងៗ។        

ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់អាជ្ញាធរខេត្តរតនគីរីស្តីពីការកសាងខ្លោងទ្វារនិងអគាររដ្ឋបាលច្រកទ្វារអូរយ៉ាដាវ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានទទួលយក​និងណែនាំដល់មន្ត្រីពា​ក់ព័​ន្ធ​សិក្សាឱ្យបានច្បាល់លាស់ម៉ត់ចត់ដើម្បីធានាគុណភាពខ្ពស់និងសោភ័ណភាព៕

គង់ សិរីរ័ត្ន