ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រើប្រាស់ថវិកាចំនួន ៥០០ លានដុល្លារដើម្បីចំណាយលើកងទ័ពអាមេរិកនៅក្នុងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (១៧.០១.២០)

អារ៉ាប់ប៊ីសាអូឌីត៖ បើយោងតាមមន្ត្រីអាមេរិកម្នាក់បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់ថវិកាប្រមាណ ៥០០ លានដុល្លារអាមេរិកដើម្បី​ចំណាយលើកងទ័ពអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ ។

ការទូទាត់ត្រូវបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុន។ ការអះអាងរបស់ប្រធានាធិបតីដូណាល់ត្រាំកាលពីសប្តាហ៍មុននៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហ្នកញីវ  (Fox News) ថាប្រទេសអារ៉ាប់ប៊ីសាអូឌីតបានតម្កល់ប្រាក់ចំនួន ១ ពាន់លានដុល្លារនៅក្នុងធនាគាររួចហើយ។

នេះមិនមែនជាលើកទី ១ ទេដែលអារ៉ាប៊ីសាអូឌីតបានចូលរួមវិភាគទានដល់ការចំណាយយោធារបស់អាមេរិក។ អារ៉ាប៊ីសាអ៊ូឌីត, គុយវ៉ែតនិងរដ្ឋផ្សេងទៀតនៅតាមឈូងសមុទ្រ បានចំណាយប្រាក់ប្រមាណ ៣៦ ពាន់លានដុល្លារលើការចំណាយនៃសង្គ្រាមនៅឈូងសមុទ្រកាលពីឆ្នាំ ១៩៩០ដល់១៩៩១ ។