តំណាងរាស្ត្រជប៉ុនស្នើឱ្យភាគី កម្ពុជា និងជប៉ុន ចុះកិច្ចព្រម​ព្រៀង​ស្តី​ពី​កា​រចៀស​វាង​ កា​រ​យ​ក​ព​ន្ធត្រួតគ្នាឱ្យបានឆាប់

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម  YAMAMOTO Kozo ស​មា​​ជិ​​កសភាតំណាងរាស្ត្រប្រទេសជប៉ុន បានស្នើ ឱ្យភាគីទាំងពីរ កម្ពុជា និងជប៉ុន ចុះកិ​ច្ចព្រ​ម​ព្រៀ​ង​​ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាឱ្យបាន ឆាប់ ដើម្បីលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុន មក​ដា​ក់​​ទុ​ន​វិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ឡើងថែមទៀត។

ការស្នើនេះធ្វើឡើងក្នុងជំនួបជាមួយ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០​២​០​នៅ​ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈដែលទស្សនកិច្ចរបស់ឯកឧត្តម YAMAMOTO Kozo នៅក្នុងប្រទេស កម្ពុជាក៏​មាន​គោ​លបំណង សិក្សាឈ្វេងយល់ និងផ្លាស់​ប្តូ​រប​ទពិសោ​ធ​ន៍​ជា​មួ​យ​ភាគីកម្ពុជាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេស លើការប្រើប្រាស់ បច្ចេកវិ​ទ្យាថ្មី​ក្នុង​វិ​ស័​យ​ធ​នាគារ។ 

ឯកឧត្តម YAMAMOTO Kozo បានលើកឡើងថា ប្រទេសកម្ពុជាស​ម្រេចបា​ន​កា​រ​អភិ​វឌ្ឍ​​យ៉ាងឆាប់រហ័ស  និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយវិស័យហិរញ្ញវត្ថុនៅ​កម្ពុជាក៏មាន​ការ​លូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តម បានលើកឡើងពីប្រវត្តិនៃការ​កសាងសេ​ដ្ឋកិ​ច្ច​ប្រទេសជប៉ុន ការធ្វើកំណែទម្រង់វិស័យហិរញ្ញវត្ថុ និងការជំរុញឱ្យអនុវត្តន៍មធ្យាបាយ ទូទាត់​ដែ​ល​​មិនប្រើក្រដាសប្រាក់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាប​ជូន​ឯក​ឧត្ត​ម​តំ​ណាងរាស្ត្រជប៉ុន YAMAMOTO Kozo ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយក​ព​ន្ធ​ត្រួ​តគ្នាជាមួយប្រទេ​សជ​ប៉ុនថា ឯកឧត្តម បានជំរុញ​ឱ្យក្រុ​មកា​រងារ​បច្ចេ​ក​ទេស​ពា​ក់ព័ន្ធនៃ​ប្រទេ​ស​ទាំ​ងពីរ បន្តចរចាជាមួយ គ្នាបន្ថែមទៀត ដើម្បីរកឱ្យ​ឃើ​ញ​នូ​វដំណោះ​ស្រាយ​រួ​ម​សម្រា​ប់​ឈា​ន​ទៅ​​​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាពេល ឆាប់​ៗខា​ង​មុ​ខ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យក៏បានជម្រាប​ជូន​ឯក​ឧត្ត​ម​តំ​ណាងរាស្ត្រជប៉ុន អំពីគោល​ន​យោ​​បាយ​សេដ្ឋកិច្ច​របស់រាជ​រដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា ដែ​ល​មា​នចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូ​ល​ម​ធ្យ​មកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជា​ប្រ​ទេ​ស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងវិស័យ ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា មានក្របខ័ណ្ឌគោលនយោបាយរយៈពេ​លវែ​ង​ស្តី​ពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ទាំងក្នុង​វិ​ស័​​យសាធារណៈនិងវិស័យឯកជន។​ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តន៍ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌ​នៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈផងដែរ។ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាន​ប​ង្កើ​ត​ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់តាមបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់សុវត្ថិភាព និង​ប្រសិទ្ធភាពនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់។

ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ត្រូវ​បាន​ព​ង្រឹ​ង និងពង្រីកឥតឈប់ឈរ ហើយបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កា​ជាច្រើន អនេក ជា​ពិសេស ក្នុងក្របខ័ណ្ឌជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ។ជាមួយគ្នានេះ លំហូរវិនិយោគផ្ទាល់ពីប្រទេសជប៉ុនក៏មានសន្ទុះកើនឡើងផងដែរ ដែលបានជួ​យប​​ង្កើ​តការងារ ផ្ទេរបទពិសោធន៍ និងចំណេះដឹង ព្រមទាំងបានរួមចំណែក កាត់​បន្ថ​យ​ភា​ព​ក្រី​ក្រ​រ​បស់ប្រជាជនកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន