ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ លី គីម ភរិយាឯកឧត្តម សោម ចិន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព​លោកជំទាវ លី គីម ដែលត្រូវជាភរិយា ឯកឧត្ដម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត នៅគេហដ្ឋានលេខ១៨ ផ្លូវលេខ១១ បុរីប៉េងហួត ដឹស្តា អ៊េមីរ៉លដ៍ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា