ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងញ៉ាចាង ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណៈប្រតិភូ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឆ្ពោះទៅកាន់ទីក្រុងញ៉ាចាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា