សហរដ្ឋអាមេរិកនិងចិនកំណត់ទំនាក់ទំនងពាណិជ្ជកម្មឡើងវិញជាមួយកិច្ចព្រមព្រៀងថ្មី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៦.០១.២០)

អាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសចិនបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងមួយកាលពីថ្ងៃពុធដែលនឹងបន្ថយការតម្លើង​ពន្ធមួយចំនួន   ព្រមទាំងជំរុញការទិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិកដោយប្រទេសចិនបន្ទាប់ពីមានជម្លោះរយៈពេល ១៨ ខែរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។

 ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីកិច្ចព្រមព្រៀងដំណាក់កាលទីមួយរបស់ប្រទេសទាំងពីរដែលនេះជាជំហានដ៏សំខាន់មួយបន្ទាប់ពីកិច្ចចរចាបានចាប់ផ្តើមរាប់ខែលើ ពន្ធនៃទំនិញដែលបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចពិភពលោក។

 ក្រុមមន្រ្តីមកពីប្រទេសទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងនេះថាបាននាំមកនូវយុគសម័យថ្មីមួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។