យោធាសហរដ្ឋអាមេរិកបន្តធ្វើប្រតិបត្តិការរួមគ្នាជាមួយអ៊ីរ៉ាក់

វិទ្យុ​ជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ​ (១៦.០១.២០)

អ៊ីរ៉ាក់៖ កាលពីថ្ងៃពុធនេះយោធាសហរដ្ឋអាមេរិកបានបន្តធ្វើប្រតិបត្តិការរួមគ្នាជាមួយអ៊ីរ៉ាក់បន្ទាប់ពីផ្អាករយៈពេល ២ សប្តាហ៍ដែលចាប់ផ្តើមនៅពេលស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាកដាតត្រូវបានវាយប្រហារកាលពីពេលចូលឆ្នាំសកល។

ការសម្រេចបើកប្រតិបត្តិការយោធាឡើងវិញបានធ្វើឡើងជាងពីរសប្តាហ៍បន្ទាប់ពីសភាអ៊ីរ៉ាក់បានបោះឆ្នោតបណ្តេញកងកម្លាំងអាមេរិកទាំងអស់ចេញពីប្រទេស។

រដ្ឋាភិបាលអ៊ីរ៉ាក់បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសខ្លួនដោយធ្វើការវាយប្រហារតាមអាកាសដែលក្នុងនោះរួមមានកាលពីថ្ងៃទី ៣ ខែមករាកន្លងមកដែលបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់, មេដឹកនាំនៃកជីវពលអ៊ីរ៉ាក់និងមនុស្ស ៨ នាក់ផ្សេងទៀត។