មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលា នៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រ​តិ​ភូ​អ​មនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូ​លរួម​ជាវា​គ្មិន​កិ​ត្តិ​យ​ស​នៅ​​​ក្នុងសិក្ខាសាលា ស្តីពី “កិច្ចសន្ទនាធុរកិច្ចកម្ពុជា-សិង្ហបុរី” ដោយមានការចូល​រួមពី​អ្នក​វិនិ​យោ​​​គ​សិង្ហបុរីចំនួន ប្រមាណ ១០០រូប នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ​តាមការ​អញ្ជើ​ញរ​ប​ស់​ស​ហព័ន្ធធុរកិច្ចសិង្ហបុរី។

​សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានជូនដល់ អ្នកវិ​និ​​យោគសិង្ហបុរី អំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ក៏ដូចជា ការដាក់ចេញនូវវិធានការថ្មីៗរ​បស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឺកនាំ​ប្រកបដោ​យ​គ​​តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សំដៅធ្វើ​ឱ្យកាន់តែប្រសើរ​ឡើងនូវ​បរិ​យា​កា​ស​ធុ​រកិច្ចនិងវិនិយោគនៅកម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា បានជម្រាបជូន​អង្គសិក្ខាសាលាអំពីស​មិទ្ធ​ផ​លដែ​ល​ក​ម្ពុ​ជា​ស​ម្រេចបាន នារយៈពេល២ទស្សវត្សរ៍កន្លងមក បន្ទាប់ពីការសម្រេចបាន​នូវសុខសន្តិ​ភាព​ពេ​ញ​​លេញលើផ្ទៃប្រទេសតាម រយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់អ្នកវិនិយោគសិង្ហបុរីដែលបា​នផ្តល់ទំនុក​ចិត្ត​ដ​ល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាក់ទុននាពេល កន្លងមក និងបាន​លើក​ទឹក​ចិ​ត្ត​ឱ្យ​អ្ន​កវិនិយោគសិង្ហបុរីបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម បានប​ញ្ជាក់ថា ដើ​ម្បី​ជំ​​រុញការវិនិយោគទ្វេភាគី រដ្ឋាភិបាលនៃប្រ​ទេសទាំ​ងពី​រ​បា​នចុះហត្ថលេខាលើកិច្ចព្រម ព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងកា​រ​បង្កា​រកា​រ​កិ​ប​កេ​ងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ដែល​ជាកិ​ច្ច​ព្រ​ម​ព្រៀងទីមួយរបស់កម្ពុជាជាមួយដៃគូជាមិត្ត។

ឯកឧត្តម សុខ ចិន្តាសោភា បានរម្លឹកពីការ​ចូលជា​ធរមា​ននៃ​សហ​គម​ន៍​សេ​ដ្ឋ​កិ​ច្ច​អា​ស៊ា​ន ដែលជាកត្តាជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់។ ក្នុងន័យនេះ ឯក​ឧ​ត្ត​ម បាន​ជំរុញឱ្យអ្នកវិនិយោគ សិង្ហបុរីពិចារណាធ្វើការវិនិយោគ​នៅកម្ពុជាក្នុងសកម្មភា​ពដែលចូ​ល​រួ​​ម ក្នុងខ្សែប្រវាក់តម្លៃតំបន់។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យមានការវិនិយោគក្នុងសកម្មភាពកែច្នៃកសិផល និង​ស​កម្មភា​ពគាំទ្រក្នុងវិស័យទេសចរណ៍ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុ​ពល​ដ៏សម្បូរ​បែប​រ​ប​ស់​កម្ពុជាក្នុងវិស័យទាំងនេះ។

លោក ធៀន តៃ ជីវ (Thian Tai Chew) នាយកប្រតិបត្តិសហព័ន្ធធុរកិច្ចសិង្ហបុរី បានវា​យ​តម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចដ៏ត្រចះត្រចង់ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែ​​ល​ស្តែងចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្ថែមថា កម្ពុ​ជា​​ជាគោលដៅវិនិយោគដ៏សំខាន់ របស់អ្នកវិនិយោគសិង្ហបុរី ដោ​​យរ​បា​យកា​រណ៍អ​ង្កេ​ត​ថ្មី​បំ​ផុ​ត​រ​ប​​ស់​សហព័ន្ធធុរកិច្ច សិង្ហបុរីបានបង្ហាញថា កម្ពុជា ជាប់​ចំ​ណា​ត់​​ថ្នាក់ទី៧​ក្នុងចំណោមប្រទេសដែលអ្នកវិនិយោគសិង្ហបុរីមាន​ចំណាប់អារម្មណ៍ធ្វើការ​បណ្តា​ក់​ទុ​ន។ ទន្ទឹមនឹងវិធានការកែទម្រង់នានាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញ លោ​ក ធៀន តៃ ជីវ បានបង្ហាញពីសុទិដ្ឋិនិយម អំពី ការសម្រេចចិត្តរបស់ធុរជន និងអ្នកវិនិ​យោ​គសិង្ហបុរី ក្នុងការបណ្តាក់ទុននៅ កម្ពុជាដែលមានកាលានុវត្តភាពនៅក្នុងវិស័យជាច្រើន។

គួរបញ្ជាក់ថា តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ការ​វិនិយោគ របស់សិង្ហបុរីនៅកម្ពុជាមានទឹកប្រាក់សរុបប្រមាណ ១,៣៥៥លានដុល្លារអាម៉េ រិក ដែ​លបានបង្កើតការងារចំនួនប្រមាណជាង១៥ម៉ឹនកន្លែង៕

ដោយ គង់ សិរីរ័ត្ន