ប្រជាពលរដ្ឋនៅសង្កាត់និរោធ ទទួលបានសេវាព្យាបាលភ្នែកដោយឥតគិតថ្លៃ ពីអង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការគម្រោងព្យាបាលដោយឥតគិត ថ្លៃនៅគ្លីនិកពេទ្យភ្នែក ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គម្រោងនេះរៀបចំដោយ អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ សហការជាមួយពេទ្យភ្នែកកម្ពុជា ក្រោមការឧបត្ថម្ភរបស់អង្គការ សប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសកូវ៉ែត ដែលមានអ្នកជំងឺភ្នែកមកទទួលសេវាព្យាបាលចំនួន២៥០នាក់ មកពីបណ្តា ខេត្តមួយចំនួន និងរាជធានីភ្នំពេញ។

ឯកឧត្តម សាន់ សាប់អី បានថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត រ៉ូសម៉ាន សះរី ប្រធានអង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ លោក ហ្វាហាត់ អាត់ដាប៊ូស តំណាងអង្គការសប្បុរសធម៌ អាន់ណាហ្ចះ ប្រទេសកូវ៉ែត និងលោកវេជ្ជបណ្ឌិត ប៉ាង សាម៉ន ប្រធានពេទ្យភ្នែកកម្ពុជា ដែលបានសហការគ្នាបង្កើតឱ្យមានគម្រងនេះឡើង។ នេះគឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ វិស្ស័យសុខា ភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនដែលមានបញ្ហាភ្នែកសូម មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះ សូមកុំភ័យខ្លាច ហើយសង្ឃឹមថា ក្រោយពីការ វេះកាត់ព្យាបាលពីគ្រូពេទ្យជំនាញ ពុកម៉ែបងប្អូននឹងបានមើលឃើញឡើងវិញ ហើយនិងបាន ឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃប្រទេសជាតិយើង ដែលកំពុងតែមានការអភិវឌ្ឍក្រោម ដំបូលសន្តិភាព ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍លោកបណ្ឌិត រ៉ូសម៉ាន សះរី បានឱ្យដឹងថា អង្គការមូល និធិអាស៊ានដើម្បីអប់រំ និងការអភិវឌ្ឍ បានធ្វើប្រតិបត្តិការមនុស្សធម៌នៅប្រទេសកម្ពុជា អស់រយៈពេល ៤ ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។

លោកបន្តថា ក្រៅពីសកម្មភាពលើវិស័យសុខាភិបាល ក៏មានសកម្មភាពមនុស្សធម៌ មួយចំនួនផ្សេងទៀតមានដូចជា ផ្តល់អាហាររូបករណ៍ដល់និស្សិតសាកលវិទ្យាល័យបន្តការ សិក្សានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើផ្ទះនិងឧបត្ថម្ភថវិកាជូនគ្រូបង្រៀន ជនក្រីក្រ ធ្វើអណ្តូងទឹក បង្គន់អនាម័យ កម្មវិធីគួរហ្ពាន មជ្ឈមណ្ឌលសិក្សា ផ្តល់កញ្ចប់អាហារស្រាយ បួស គឿងឧភាគបរិភោគ និងសម្ភារផ្សេងៗជាច្រើនទៀត៕

ដោយ សួស សំរិត