សម្តេច ហេង សំរិន អញ្ជើញចុះហត្ថលេខាលើលទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងកង់បេរ៉ា

AKP កង់បេរ៉ា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានប្រតិភូសមាជិក APPF អញ្ជើញចុះហត្ថលេខាលើលទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដែលបានបិទបញ្ចប់នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី ។

រូបថត៖ រដ្ឋសភា