សម្តេច ហេង សំរិន អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី

AKP កង់បេរ៉ា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយលោកជំទាវ ផានី យ៉ាថូទូ (Pany Yathotou) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខណៈសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។

រូបថត៖ រដ្ឋសភា