ក្រុមអាយស៊ីសបានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសនៅព្រំដែនរវាងអ៊ីរ៉ាក់និងស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៥.០១.២០)

អ៊ីរ៉ាក់៖ បើយោងតាមមន្ត្រីការពារជាតិអាមេរិកនិងមន្រ្តីសន្តិសុខអ៊ីរ៉ាក់បានឲ្យដឹងថាក្រុមអាយស៊ីសបានធ្វើការវាយប្រហារ ទៅលើប៉ុស្តិ៍ប៉ូលិសចំនួន ២ កន្លែង​របស់អ៊ីរ៉ាក់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរីបន្ទាប់ពីការសម្រេចរបស់សហរដ្ឋអាមេរិកបញ្ឈប់បេសកកម្មប្រឆាំងក្រុមអាយស៊ីស   ក្នុងគោលបំណងផ្តោតលើការការពារមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់និងកងកម្លាំងចម្រុះវិញចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ ។

សកម្មភាពក្រុមអាយស៊ីសបានកើតឡើងបន្ទាប់ពីមានការកើនឡើងនៃភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ដែលនាំឱ្យមានការផ្អាកប្រតិបត្តិការប្រឆាំងនឹងក្រុមអាយស៊ីស។

មន្ត្រីយោធាអ៊ីរ៉ាក់បាននិយាយថាក្រុមអាយស៊ីសនឹងទាញយកផលប្រយោជន៍ពីស្ថានភាពតានតឹងក្នុងពេលបច្ចុប្បន្នរវាងអាមេរិកនិងអ៊ីរ៉ង់  ដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន ។