ប្រធានាធិបតីអ៊ីរ៉ង់ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់បណ្តេញកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេសខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៥.០១.២០)

អ៊ីរ៉ង់៖ តាមប្រភពពីទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថាប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីបាននិយាយនៅថ្ងៃអង្គារនេះថាប្រទេសនានាក្នុងតំបន់គួរតែបណ្តេញកងកំលាំងយោធាសហរដ្ឋអាមេរិកចេញពីប្រទេសខ្លួន។

លោករ៉ូហានីបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីស៊ីរីលោកអ៊ីម៉ាបកាម៉ីសដែលកំពុងធ្វើដំណើរទស្សនកិច្ច ។  លោកប្រធានាធិបតីអ៊ីរ៉ង់ បានលើកឡើង  ថាបណ្តាប្រទេសក្នុងតំបន់គួរតែបញ្ចប់វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់និងបណ្តេញពួកកាន់កាប់ទាំងនោះចេញឲ្យអស់។

លោកនាយករដ្ឋមន្រ្តីស៊ីរីក៏បាននិយាយថាវត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅប្រទេសស៊ីរីគឺជាឧទាហរណ៍នៃការកាន់កាប់​ប្រទេសរបស់លោក ដោយសហរដ្ឋអាមេរិក​  ។