ប្រមុខរាជរដ្ឋាភិបាលអញ្ជើញជួបសំណេះសំណាល និងពិសារអាហា​រសាមគ្គី​ជាលើកទី៤ជាមួយអ្នកសារព័ត៌មានប្រមាណជិត៦,០០០នាក់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — អ្នកសារព័ត៌មាន មកពី​ទស្សនា​វ​ដ្តី កាសែត សមាគមអ្នកសារព័ត៌មាន ក្លិប​អ្នកកាសែត វិ​ទ្យុ​ ទូរទស្សន៍ គេហទំព័រ និង​អ្នកសារព័ត៌មាន​សេរី Freelance ព្រមទាំងមន្ត្រី​អ្នកនាំពាក្យតាម​ក្រ​សួង ​ស្ថាប័ន​ជាតិ និង​ថ្នាក់​ខេត្ត ​រាជធានី ប្រមាណជិត ៦,០០០នាក់ បានមកជួបជុំគ្នានា​ល្ងា​ច​ថ្ងៃ​​ទី ១៤ ខែម​ករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ​ ដើម្បីជួបសំ​ណេះ​​​សំណាល និងពិសារអាហារសាមគ្គីជាលើកទី៤ ជាមួយសម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការអភិវឌ្ឍនៃបច្ចេកវិ​ទ្យា​ឌីជី​ថ​ល ​ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​សម័យថ្មី មាន​ការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្ដានុពលក្នុងការប្រកួតប្រជែងទីផ្សារ ជាមួយ​សា​រព័ត៌មានប្រពៃណីក្នុងពេលបច្ចុប្បន្ន ជាមួយនឹងគុណភាពក្នុងការផ្ទុកទិន្នន័យ ការរក្សាទិ​ន្ន​ន័​យ ការបញ្ជូនទិន្នន័យបានឆាប់រហ័សតាន់ពេលវេលា និងសមត្ថភាពនៃការ​ផលិតព័ត៌មាន​ដ៏​សម្បូរបែប។ លើសពីនេះទៀត ក៏​បានធ្វើឱ្យបរិមាណនៃប្រព័ន្ធផ្សព្វផ្សាយ​ជំនាន់ថ្មីមានការកើនឡើងយ៉ាងគំហុគ និង​ទទួលបានការគាំទ្រពេញនិយមពីសំណាក់អ្នក​ប្រើប្រាស់នៅទូទាំងប្រទេស ខណៈពេលដែល​ប្រ​ព័ន្ធផ្សព្វផ្សាតាមបែបប្រពៃណី មានការធ្លាក់​ចុះ​ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។ ជាក់​ស្ដែ​ង​ ក្នុងឆ្នាំ២០១៩ សារព័ត៌​មាន​បោះ​ពុម្ព​ផ្សាយតាមបែបប្រពៃណី រួមមានការកាសែត ព្រឹត្តិបត្រ ទ​ស្សនាវដ្ដី ដែលដំណើរការ​ចេ​ញ​ផ្សាយជាប្រចាំ មានការធ្លាក់ចុះពី ៥១២អង្គភាព នៅឆ្នាំ​២០​១​៨​ មកនៅត្រឹម ៣១០​អង្គ​ភាព ។ ចំណែកគេហទំព័រ និងទូរទស្សន៍អនឡាញដែលបានចុះបញ្ជី និង​កំពុងដំណើរការ​ធ្វើ​អា​ជីវ​កម្មមានការកើនឡើងរហូតដល់៤០០អង្គភាព។ ស្ថានីយ​ទូរទស្ស​ន៍​ ដែលផ្សាយផ្ទាល់​និ​ង​​ផ្សាយបន្តនៅទូទាំងប្រទេសមាន ២០០ស្ថានីយ ទូរទស្សន៍ផ្កាយរណប​មា​ន ២ស្ថានីយ ទូរទ​ស្ស​ន៍ខ្សែកាប មាន២១០ស្ថានីយ វិទ្យុមានចំនួន ២២១ ស្ថានីយ។

គួរបញ្ជាក់ដែរថា កន្លងមក ក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ចំនួ​ន​​​៣លើក សម្តេ​ច​តេ​ជោ ហ៊ុន សែន តែងតែបានធ្វើការវាយតម្លៃចំពោះការបំពេញ​ការងារ​របស់​អ្នក​ព័​​ត៌មា​ន​កម្ពុ​ជា​ ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលម្អឱ្យវិស័​យកព័ត៌​មា​ន បា​ន​ចូ​ល​រួ​ម​ចំណែកកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍​សង្គម​កម្ពុ​ជា។ ជា​ងនេះ​ទៀ​ត នៅមុនពីរថ្ងៃនៃជំនួប ជាមួយអ្នកសារព័ត៌មានកម្ពុជា ប្រមុខរា​ជរដ្ឋា​ភិ​បា​លកម្ពុ​ជាបាន​​ស​​សេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅ ថ្ងៃទី ១២ ខែមករា ថា « អរគុណ អ្នក​សារ​ព័​ត៌មានជាតិ និង​​អន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិតនិងព័ត៌មានវិជ្ជមានល្អ ពី កម្ពុ​ជា​  ដែលជាកា​រ​រួ​​មចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ»។ ​

សូម​រម្លឹកថា  ​សម្តេច​តេ​ជោ ហ៊ុ​ន​​សែន បាន​ជួប​ជា​មួ​​យ​អ្នកសារព័ត៌មាន​ជាង ១,០០០​នាក់ ជា​ជំនួប​លើកដំបូង កាលពី​ថ្ងៃទី​១៤ ខែ​មក​រា ឆ្នាំ​២០​១​៧​ នៅ​សណ្ឋាគារសុខាភ្នំពេញ។ លើក​ទី​២ នៅ​ថ្ងៃទី​២១ មករា ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ និង​លើ​ក​ទី​៣ នៅ​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ​។ ​ចំណែកជំនួប​រវាង​សម្តេច​តេ​ជោ​នាយករ​ដ្ឋ​ម​ន្ត្រី​ និង​អ្នកសារព័ត៌មាន ៣​លើក ​កន្លងមក ត្រូវបាន​ចាត់ទុកថា ជា​​ប្រវត្តិសាស្ត្រ​មួយ នៅក្នុង​វិស័​យ​​សារព័ត៌មាន​កម្ពុជា ដែលជា​ឱកាសឱ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក បាន​ជួបជុំ​ជាមួយ​អ្នក​សារ​ព័​ត៌​មាន​ដូចគ្នា មកពី​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ បាន​ជជែក​ពិភាក្សាគ្នា និង​ចែករំលែក​ប​ទ​ពិសោធន៍ឱ្យ​គ្នា​ទៅវិញទៅមក​។ ជាងនេះទៀត ​ការអញ្ជើញ​ផ្តល់​កិត្តិ​យស​ពីស​ម្តេច​តេ​ជោ​នា​យ​ករដ្ឋមន្ត្រី  នៅក្នុង​ជំនួប​ជាមួយ​អ្នកកាសែត គឺ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការយក​ចិត្ត​ទុ​ក​ដាក់​​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​អ្នកសារព័ត៌​មា​ន ​ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ ក្នុ​​ង​​ការជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​៕

ដោយ​ ជឹម ណារី