ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មាន ត្រូវនិយាយការពិត ផ្សាយអ្វីពិត និងមិនត្រូវជេរប្រមាថគេទេ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹក​ចិត្តដល់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មានពិតដោយមិនជេរប្រមាថគេ ព្រមទាំង​សម្រេច​ឱ្យ​មានធាវីសម្តេចការពារអ្នកសារព័ត៌មានថែមទៀត បើមានការប្តឹងផ្តល់នោះ។

ក្នុងជំនួបលើកទី៤ រវាងសម្តេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាន នាយប់ថ្ងៃទី១៤​ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ​សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មានត្រូវរាការណ៍​ព័ត៌មាន​ពិត ពាក់ព័ន្ធអំពើពុករលួយ មន្ត្រីអសកម្មនៅ​តាមមូលដ្ឋាន។ សម្ដេចតេជោបានបន្ដថា អ្នកសារព័ត៌មានត្រូវតែនិយាយការពិត ផ្សាយ​អ្វីដែលពិត ដោយកុំជេរប្រមាថ អ្នកដៃទៃដែល​ធ្វើឱ្យខុសវិជ្ជាជីវៈ របស់ខ្លួន។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើ ដល់រដ្ឋមន្ត្រីគ្រប់​ក្រសួងទាំងអស់ត្រូវតែហ៊ានចេញមកនិយាយ​ជាមួយ​អ្នកសារព័ត៌មានដោយ កុំចាត់ទុកអ្នក​សារ​ព័ត៌ជាសត្រូវនឹងគ្នាផងដែរ៕

ដោយ ប៊ុនរិទ្ធ