សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សារព័ត៌មាន បើនិយាយពីកម្រិតបំផ្លាញគឺមាន​លក្ខខណៈធំធេង​ជាងគ្រាប់បែក ​​និងគ្រាប់ផ្តោងទៅទៀត

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា វិស័យសារព័ត៌បើនិយាយពីកម្រិតបំផ្លាញគឺមាន​លក្ខខណៈធំធេងជាងការផ្ទុះ​គ្រាប់​បែក និងគ្រាប់ផ្តោងទៅទៀត។

ថ្លែងក្នុងជំនួបលើកទី៤ រវាងសម្ដេចតេជោនាយករដ្ឋមន្រ្ដីជាមួយអ្នកសារព័ត៌មាន នា​យប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថាបើនិយាយពីវិស័យព័ត៌មាន កម្រិតបំផ្លាញ​គឺមានកម្រិតធំធេងជាងគ្រាប់បែក គ្រាប់ផ្លោងទៅទៀត ប្រសិនបើព័ត៌មាននោះបំពុល។ គ្រាប់បែក ឬគ្រាប់ផ្តោងអាចបំផ្លាញ ឬកម្ទេចភូមិមូយ ឬកម្ទេកគេហដ្ឋានមួយ ក៏ប៉ុន្តែ​ព័ត៌មានបំភ្លៃការពិតវាអាចកម្ទេចប្រទេសជាតិមួយ ហើយបើសេដ្ឋកិច្ចវិញ វាអាចធ្វើឱ្យក្រប​ខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ចធ្លាយឡើងពីសង្គ្រាមចិត្តសាស្ត្រ»។

សម្ដេចតេជោបានរម្លឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នៅពេលព័ត៌ មាន ត្រូវបានបំផុសចេញ អ្នកដកលុយចេញពីទូរអេធីអឺម ពីធនាធានា និងនាំគ្នាទិញអង្គរ និង ចាក់សាំងអស់ ដែលចំណុចទាំងនេះគឺជាសង្គ្រាមចិត្តសាស្ត្រ។ សម្តេចតេជោបាន​លើក​ឡើងថា​ បញ្ហាការបំភ្លៃព័ត៌មានក៏ត្រូវបានធ្វើឱ្យប៉ះពាល់ម៉ាក្រួសេដ្ឋកិច្ច សង្គមផងដែរ ហើយ​បើសិនមិនមានការទប់ស្កាត់ទាន់ពេលបវេលានោះទេ៕

ដោយ ប៊ុនរិទ្ធ