ប្រមុខរាជរដ្ឋាភិបាលសរសើររស្ថាប័នជាតិដែលមានការរីកចម្រើនក្នុងការផ្សព្វផ្សាយព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសើរទូរទស្សន៍ជាតិ និងស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋមួយចំនួនមានការរីកចម្រើនក្នុងការផ្សព្វផ្សាយព័ត៌មានបានលឿន ស្មើនឹងស្ថាប័នផ្សព្វផ្សាយឯកជន។

ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មានទូទាំងប្រទេសលើកទី៤នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំបញ្ជាក់ថាកាលពីលើកមុនខ្ញុំបានបណ្តុុបបង្អាប់ទូរទស្សន៍ជាតិក្នុងការផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែពេលនេះទូរទស្សន៍ជាតិបានកំពុងក្លាយជាទូរទស្សន៍មួយឈាន មុខ មួយនៅក្នុងការផ្សព្វផ្សាយព័ត៌មានរបស់កម្ពុជាមានភាពលឿន។  ជាក់ស្តែងមានតែទូរទស្ស ន៍៣ទេ ដែលបានចូលរួមផ្សព្វផ្សាយឧបទ្វវហេតុបាក់រលំអគានៅខេត្តកែប»។

សម្តេចតេជោបានបន្តថា ទូរទស្សន៍ជាតិដែលពេលមុនជាទូរទស្សន៍ដែលធ្លាប់មានបញ្ហា ប៉ុន្តែឥឡូវនេះបានបង្កើនការផ្សាយព័ត៌មានដែលមិនផ្អូមដូចពេលមុន ។ សម្តេចតេជោបានគូសបញ្ជាក់ថា៖«សុំសើរទូរទស្សន៍ជាតិ  ហើយសង្ឃឹមថាបន្ទាប់ពីបានទទួលជំនួយពីទូ រទស្សន៍បាយ័នប្រមាណជាង១លានដុល្លារ អាគារ និងកាមេរ៉ា នឹងធ្វើការផ្សព្វផ្សាយព័ត៌មានលឿន។ ប៉ុន្តែខ្ញុំបញ្ជាក់ថាបើគ្រាន់តែមានរបស់ទំនើប ហើយធនធានមនុស្សមិនកែសម្រួល ក៏មិនល្អដែរ»។

សម្តេចតេជោក៏បានលើកឡើងថា៖«មកដល់ពេលនេះទូរទស្សន៍ជាតិបានធ្វើការកែលម្អក្នុងកម្រោងការផ្សព្វផ្សាយមួយកម្រិតហើយ ដោយល្បឿនផ្សាយចង់ប្រហាក់ប្រហែលគ្នាហើយ។ ខ្ញុំមិនតាមដានដល់ទីភ្នាក់ងារសារព័ត៌កម្ពុជា(AKP)  និងវិទ្យុជាតិនោះទេ ក៏ប៉ុន្តែយើងពិនិត្យព័ត៌មានថាពេលមុនទូរទស្សន៍កាលពីមុនដើរក្រោយគេ តែឥឡូវក្នុងល្បឿនស្ទើរប្រហាក់ប្រហែលគេឯងហើយ»។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានកោតសរសើរដល់វិស័យព័ត៌មានទាំងវិស័យរដ្ឋនិងឯកជន បានចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាម៉ាក្រូសេដ្ឋកិច្ច៕

ដោយ ប៊ុនរិទ្ធ