សម្តេច ហេង សំរិន អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា

AKP កង់បេរ៉ា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុចា អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខណៈសម្តេចដឹកនាំគណៈប្រតិភូ សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ។

រូបថត៖ រដ្ឋសភា