ប្រធានាធិបតីរបស់កូរ៉េខាងត្បូងបង្ហាញពីសុទិដ្ឋិនិយមអំពីទំនាក់ទំនងជាមួយកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៤.០១.២០)

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនជេអ៊ីននៅថ្ងៃអង្គារនេះបានបង្ហាញទស្សនៈសុទិដ្ឋិនិយមរបស់លោកចំពោះទំនាក់ទំន
ងរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងទោះបីជាកិច្ចពិភាក្សានៅជាប់គាំងរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនាំមកនូវផល
លំបាកដល់ទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។

លោកមូនបានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទកាសែតតាមទូរទស្សន៍នៅឯវិមានប្រធានាធិបតីដោយលោកនិយា
យថាទោះបីទំនាក់ទំនងអន្តរកូរ៉េជួបប្រទះនឹងការលំបាកដោយសារតែកិច្ចពិភាក្សារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក
នៅជាប់គាំងក៏ដោយ។ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរកូរ៉េតាមរយៈការសន្ទនានៅតែ

មាន។លោកប្រធានាធិបតីបាននិយាយថារដ្ឋាភិបាលរបស់លោកមានសុទិដ្ឋិនិយមថាអ្វីៗនឹងដំណើរការទៅបានល្អគ្រប់គ្រាន់។