ព្រះចៅអធិរាជជប៉ុន ប្រទានគ្រឿងឥស្សរិយយស សម្រាប់សរទររដូវ (រដូវផ្ការីក) ឆ្នាំ២០១៩ ជូនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដែលមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន

AKP សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ —

ព្រះចៅអធិរាជជប៉ុនតាមរយៈ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ គ្រឿងឥស្សរិយយស សម្រាប់សរទររដូវ (រដូវផ្ការីក) ឆ្នាំ២០១៩ ជូនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត ខេត្តសៀមរាប ដែលឯកឧត្តមមានទំនាក់ ទំនងល្អជាមួយប្រទេសជប៉ុន នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅក្រុងសៀមរាប ។

រូបថត៖ ឃុត សៅ