សម្ដេចតេជោ ហ៊ុន សែន អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបាន ចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការអរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌​មា​នវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ សម្ដេចតេ​ជោ​​នាយករដ្ឋមន្ត្រីបានសរសេរថា ក្នុងពេលដែលប្រទេសជាតិយើងមានសុខ​សុវត្ថិភាព​​ដូច​ស​ព្វ​​​ថ្ងៃ បងប្អូនចង់ទៅកំសាន្តសប្បាយនៅទីជិត ឬឆ្ងាយក៏មិនភ័យព្រួយដែរ។ សម្ដេចតេជោបានថ្លែងថា យើងមានទីកន្លែង​កម្សាន្តល្អៗ និងរមណីយដ្ឋានស្អាតៗ​ជាច្រើន​ដែលត្រូវបានរៀបចំឡើងក្រោយពី​ប្រទេសជា​តិ​មា​នសុខសន្តិភាព ហើយកម្ពុជាដាច់ខាតត្រូវ​តែ​មានសន្តិភាព ដើម្បីយើងមានឱកាសនិងពេល​វេ​លា​​អភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។ សម្ដេចតេជោក៏បានអរគុណអ្នកសារព័ត៌មានជាតិ និ​ង​អន្តរជាតិដែលបានចូលរួមផ្សាយ​ព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការ​រួម​ចំ​ណែកដល់ការអភិវឌ្ឍ​ប្រទេស​ជាតិ។ សម្ដេចតេជោសង្ឃឹមថានឹងបានជួបបងប្អូនអ្នកសារព័ត៌មានទាំង​អ​ស់​​នៅអាទិត្យ​ក្រោយនេះ។

សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ គ្រប់ៗគ្នា។ អរគុ​ណ​​​សន្តិភាព៕

ដោយ ជឹម ណារី