អាជ្ញាធរអូស្ត្រាលីជំរុញឱ្យប្រជាជនជាង ២៤០.០០០ នាក់ជម្លៀសចេញពីផ្ទះសម្បែង

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០១.២០)

អូស្ត្រាលី៖ អាជ្ញាធរអូស្រ្តាលីបានជំរុញឱ្យប្រជាជនជាង ២៤០.០០០ នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅថ្ងៃសុក្រនេះខណៈដែលសីតុណ្ហភាពនិងខ្យល់កំពុងកើនឡើងដែលអាចបណ្តាលឱ្យភ្លើងឆេះព្រៃរាលដាលនៅទូទាំងឆ្នេរខាងកើតនៃប្រទេស។

មនុស្ស ២២ នាក់ បានស្លាប់និងរាប់ពាន់នាក់បានបាត់បង់ទីជម្រកដោយសារអគ្គីភ័យបានឆាបឆេះនៅលើផ្ទៃដីជាង ១០  លានហិកតាដែលមានទំហំប៉ុនប្រទេសកូរ៉េខាងត្បូង។

នៅពេលសីតុណ្ហភាពចាប់ផ្តើមកើនឡើងអាជ្ញាធរនៅរដ្ឋវិចតូរីយ៉ា ​បានអង្វរឲ្យពលរដ្ឋធ្វើការផ្លាស់ទីលំនៅទៅតំបន់ដែលមានសុវត្ថិភាព ។