ប្រទេសចិននិយាយថាឧបនាយករដ្ឋមន្រ្តីនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប៊្លូមបើច (១០.០១.២០)

ចិន៖ ប្រទេសចិនបានប្រកាសថាលោកឧបនាយករដ្ឋមន្រ្តីលីវហេនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលដំបូងជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។

លោកលីវដែលបានដើរតួជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីងក្នុងពេលដែលប្រទេសទំាងពីរមានជម្លោះពន្ធពាណិជ្ជកម្ម    នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករានេះ។

សេចក្តីថ្លែងការណ៍នេះគឺជាការបញ្ជាក់ដំបូងរបស់ប្រទេសចិនអំពីការចុះហត្ថលេខាដែលលោក ត្រាំបាននិយាយថានឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ខែមករាហើយលោកត្រាំបានបន្ថែមទៀតថាលោកនឹងទៅទីក្រុងប៉េកាំងបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដើម្បីចាប់ផ្តើមការចរចារតំណាក់កាលទី ២។