ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយនឹងអ្នកសារព័ត៌មាន លើកទី៤

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការងាររៀបចំពិធីជួបជុំរវាង​សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៤ ដែលនឹងប្រព្រឹត្តទៅ​នាសប្តាហ៍ក្រោយ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា