ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសង្ឃទាន ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ —

ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេនព្រះសង្ឃ ក្នុងព្រះធម្មសាលា នៃព្រះឧបាសថរតនារាមព្រះកែវមរកត ដើម្បីឧទិ្ទសមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

រូបថត៖ អ៊ូច សុភ័ក្រ្ត