មនុស្ស១៧៩នាក់ក្នុងយន្តហោះអ៊ុយក្រែនដែលបានធ្លាក់ត្រូវបានបញ្ជាក់ថាស្លាប់ទាំងអស់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៩.០១.២០)

អ៊ីរ៉ង់៖ អ្នកដំណើរនិងអ្នកបម្រើយន្តហោះទាំងអស់ចំនួន ១៧៩ នាក់ដែលនៅក្នុងយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនម៉ាកប៊ូអ៊ីញ
៧៣៧ដែលបានធ្លាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេអេរ៉ង់នៅព្រឹកថ្ងៃពុធនេះត្រូវបានគេបញ្ជាក់ថាស្លាប់ទាំងអស់។

តាមរបាយការណ៍បានបញ្ជាក់ថាមានអ្នកដំណើរ ១៧០ នាក់និងអ្នកបម្រើយន្តហោះ ៩ នាក់ហើយក្នុងចំណោមអ្នកដំណើរទាំង ១៧០ នាក់នោះមាន ១៤៧ នាក់ជាជនជាតិអ៊ីរ៉ង់។

មន្ត្រីនៃក្រសួងសាធារណការអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថាយន្ដហោះនេះបានធ្លាក់បន្ទាប់ពីម៉ាស៊ីនបានឆាបឆេះបន្ទាប់មកអ្នកបើកយន្តហោះបានព្យាយាមគ្រប់គ្រងយន្ដហោះដែរប៉ុន្តែត្រូវបរាជ័យ។