នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើទស្សនកិច្ចនៅមជ្ឈឹមបូព៌ាចំពេលមានភាពតានតឹង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេអេសភី (០៨.០១.២០)

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូអាបេនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត, អូម៉ង់និងអារ៉ាប់រួមនៅសប្តាហ៍ក្រោយខណៈភាពតានតឹងក្នុងតំបន់បានកើនឡើងបន្ទាប់ពីការធ្វើឃាតទៅលើមេបញ្ជាការកងទ័ពអ៊ីរ៉ង់។

អ្នកនាំពាក្យមកពីគណបក្សប្រជាធិបតេយ្យបាននិយាយថាលោកអាបេនឹងធ្វើដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ាពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខាងមុខនេះ ។

សូមបញ្ជាក់ផងដែរថាទីក្រុងតូក្យូនិងតេហេរ៉ង់បានរក្សាទំនាក់ទំនងការទូតអស់ជាច្រើនទសវត្សមកហើយសូម្បីតែធ្លាប់ឆ្លងកាត់វិបត្តិជាមួយបស្ចឹមប្រទេសដែលបង្កដោយក្រុមបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ឆ្នាំ ១៩៧៩ និងការទាស់ទែងគ្នាជាបន្តបន្ទាប់លើកម្មវិធីនុយក្លេអ៊ែរក៏ដោយ។