លោកត្រំារងការរិះគន់ ពេលគម្រាមវាយប្រហារលើទីតំាងវប្បធម៌ក្នុងប្រទេសអ៊ីរ៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ   (០៨.០១.២០)

អាមេរិក៖ មតិសាធារណៈអាមេរិក បានរិះគន់យ៉ាងខ្លំាងចំពោះពាក្យសម្តី​គម្រាមថ្មី ៗ នេះរបស់ប្រធានាធិបតីអាមេរិក ​លោកដូណល់ត្រំា ថាអាមេរិកនឹងវាយប្រហារលើទីតំាងវប្បធម៌ក្នុងប្រទេសអ៊ីរ៉ង់ បើមានការសងសឹកពីអ៊ីរ៉ង់វិញចំពោះការសម្លាប់មេបញ្ជាការដ៏មានឥទ្ធិពលមួយរូបរបស់ខ្លួន ។

លោកត្រំាបាននិយាយកាលពីចុងសប្តាហ៍កន្លងមកនេះថា សហរដ្ឋអាមេរិក បានកំណត់គោលដៅរាប់សឹបកន្លែងក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការវាយប្រហារ ដ៏ធ្ងន់ និងរហ័ស  បើសិនប្រទេសអ៊ីរ៉ង់ វាយប្រហារជនជាតិអាមេរិក  ឬក៏ស្ថាប័នណាមួយរបស់អាមេរោក ។

លោកត្រំាបាននិយាយថា  មានគោលដៅចំនួន ៥២ កន្លែងហើយ ដែលអាមេរិកបានកំណត់ជាគោលដៅវាយប្រហារ ។  លោកត្រំាបានបញ្ជាក់ថា ក្នុងចំណោមគោលដៅទំាងនោះ មានមួយចំនួនមានសរៈសំខាន់ចំពោះប្រទេសអីរ៉ង់ និងជាទីតំាងវប្បធម៌ របស់អ៊ីរ៉ង់ ។​