គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភាបង់ក្លាដេសថ្លែងសរសើរអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន

AKP ភ្នំពេញ ថ្ងៃទី០៧ ​ខែមករា ឆ្នាំ២០២០–សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសវ​នាកា​រ​ជាមួយ​នឹង​ឯ​ក​ឧ​ត្តម Muhammad Faruk Khan ប្រធានគណៈ​កម្មាធិការ​អចិន្រ្តៃ​យ៍ទ​ទួល​បន្ទុ​ក​កិច្ចកា​រប​រ​ទេ​សនៃរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស នារសៀលថ្ងៃទី០៦ ខែ​មក​រា​នេះ នៅវិមានព្រឹទ្ធសភា ក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈ ប្រតិភូ​មក​បំពេញ​ទ​ស្ស​​នកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​សម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគ​ណៈ​ប្រ​តិភូនៅព្រះរាជាណាចក្រកម្ពុជា  តាមរយៈដំណើរទស្សនកិច្ច នាពេលនេះ ពិតជា​រួម​ចំ​ណែ​កដល់ការពង្រឹងនិងពង្រីកនូវចំណង មិត្តភាព និងកិច្ចស​ហប្រ​តិ​បតិ្ត​កា​រ​ដ៏​ល្អ​រ​វា​ង​ប្រ​ជា​ជន    រដ្ឋាភិបាល និងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរផងដែរ។​

ឯកឧត្តម Muhammad Faruk Khan បានថ្លែងអំណរគុណចំ​ពោះស​ម្តេ​ច​ប្រ​ធា​នព្រឹទ្ធសភាដែលបានចំណាយពេលដ៏មានតម្លៃទទួ​លជួបគណៈប្រតិភូ​នាឱ​កា​ស​នេះ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសបង់​ក្លាដេសមា​នទំ​នា​ក់​ទំ​ន​ង​មិ​ត្ត​ភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរតាំងពីរយូ​រល​ង់ណា​ស់​ម​កហើយ តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំ​ងពីរមា​នកា​រផ្លា​ស់​ប្តូ​រ​ដំ​ណើ​រ​ទ​ស្ស​ន​កិ​ច្ច​នៃថា្នក់ដឹកនាំជាន់ខ្ពស់ ដូចជា ដំណើរទស្សនកិច្ចរបស់លោក ជំទាវប្រធានរដ្ឋសភា ដំណើរទស្សនកិច្ចរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំកា​រងា​រប​ច្ចេ​ក​ទេ​សរវាងក្រសួងជំនាញផងដែរ។
ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ ដែលក្នុងរយៈ ពេល១០ឆ្នាំមកនេះ ប្រទេស​ក​ម្ពុ​ជា​មានថ្នាក់ដឹកនាំដ៏ល្អ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យ​មានការ​រីកចម្រើន​ខ្លាំង​លើ​គ្រប់​វិស័យ ដែលធ្វើឱ្យសេដ្ឋ កិច្ចប្រទេសកម្ពុជាមា​នកំណើ​នយ៉ា​ងឆាប់​រហ័​សក្នុ​ង​រ​យៈ​ពេ​លពីរទស្សវត្សកន្លងមកនេះ។

ឯកឧត្តមបានជម្រាប់អំពីគោលបំណងរបសគណៈប្រតិភូមកបំពេញទស្សន​កិច្ចនៅ​ព្រះ​រា​ជាណាចក្រកម្ពុជានាពេលនេះ ដើម្បីបង្កើតឱ្យមាន​ទំនាក់ទំនង​កាន់តែជិត​ស្និទ្ធរ​វា​ង​អ​ង្គ​ការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង និង​ស្វែ​ង​យល់គ្នាទៅវិញទៅមកនូវកិច្ចស​ហប្រតិការនៃប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំប​ន្ថែ​ម​ទៀ​ត​។

ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនសម្តេ​ចប្រធានព្រឹទ្ធសភាអំពីបញ្ហា​លំបាករ​ប​ស់​ប្រទេ​សបង់ក្លាសដេស គឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ា​ងស​ន្ធឹ​កស​ន្ធា​ប់ចូ​ល​ម​ក​ក្នុ​ងប្រទេសបង់ក្លាដេស។

បច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍  រ៉ូហ៊ីងយ៉ាជាង១លាន១សែននាក់ បានភៀសខ្លួ​នម​ក​រស់នៅក្នុងប្រទេសបង់ក្លាដេស។ ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា- បង់ក្លាដេស ត្រូវបានផ្តួចផ្តើមឡើងនៅក្នុងកិច្ចប្រ​ជុំកំពូលមួយរវា​ងព្រះករុណា​ព្រះបា​ទ​ស​ម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយបិតាជាតិរបស់បង់ក្លាដេស នៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិកា​រល្អរ​វាង​ប្រ​ទេស​ទាំ​ង​​ពីរចាប់ផ្តើមតាំងពីពេលនោះមក។

ជាមួយគ្នានេះឯកឧត្តម បានសម្តែងនូវការអបអរសាទរចំពោះសម្តេចប្រធានព្រឹទ្ធ ស​ភា ដែលជ្រើសតាំងជាប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀត និងលោកជំទាវ ឯកឧត្ត​ម​ដែ​ល​ត្រូ​វបានបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភាកម្ពុជាជាថ្មីម្តងទៀតផង។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ​ប្រសាសន៍ដ៏ថ្លៃថ្លា​រប​ស់ឯ​កឧ​ត្ត​ម​ដែ​លបានថ្លែងសរសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និង​ទំ​នា​ក់​ទំ​នងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន រដ្ឋាភិបាល ក៏ដូចជា​អ​ង្គ​កា​រ​នី​តិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះអ្វីដែលឯកឧត្តមបានលើកឡើងថា ទំនាក់​ទំ​នងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថព្រះ ករុណា​ព្រះ​​បា​ទសម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយ​បិ​តា​ជា​តិ​រ​ប​ស់​ប​ង់​ក្លា​ដេស។

ដើម្បីជាកិច្ចដឹងគុណដល់បុព្វបុរសនៃប្រទេសយើងទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស បា​ន​​ស​ម្រេចយកព្រះរាជនាមរបស់ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះ​ផ្លូវមួយ​នៅតំ​ប​ន់​អគា​រស្ថា​ប័​ន​រ​ដ្ឋ​ក្នុ​ង​ទី​ក្រុ​ងដាកា។ ចំណែកប្រទេសកម្ពុជាបានសម្រេចដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដេសនូវផ្លូវក្រាលកៅ​ស៊ូមួយនៅរាជធានីភ្នំពេញ។ សម្តេចប្រធានព្រឹទ្ធសភា បានរម្លឹកថា ចំពោះ​ទំ​នា​ក់​ទំ​នង់រវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោកជំទាវប្រធានរដ្ឋ សភាបង់ក្លាដេស បានអញ្ជើញចូលរួម “កិច្ចប្រជុំកំ​ពូល​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក ឆ្នាំ២០១៩-កម្ពុជា” ក្នុងឱកាសនោះ សម្តេចក៏បានទទួលបដិសណ្ឋារកិច្ចលោក ជំទាវ ដោយបានពិភាក្សាប្រកបដោយមិត្តភាព និងផ្លែផ្កា រួមចំណែកដល់ការពង្រឹង និង​ពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការរវាងអង្គនីតិប្បញ្ញតិ្តនៃប្រទេសយើងទាំងពីរឱ្យកាន់មានការរីកម្រើនថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា នាពេលខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចា​ស់​ផ្ទះ​រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) ឆ្នាំ២០២០។ សម្តេ​ច​ស​ង្ឈឹ​ម​ខ្ព​ស់ថា លោកជំទាវប្រធានរដ្ឋសភា និងឯកឧត្តម នឹងមានវត្តមាននៅលើទឹ​ក​ដី​ប្រ​ទេស​ក​ម្ពុជាជាថ្មីម្តងទៀត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណរដ្ឋាភិបាលបង់ក្លាដេស ដែលបានផ្តល់​អា​ហា​រូ​បករណ៍​ដល់និស្សិតនារីកម្ពុជាចំនួន២០នាក់ ពីឆ្នាំ២០០៨ ដល់ ២០១៧ ទៅសិ​ក្សា​ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ អាស៊ីសម្រាប់ស្ត្រី និងបានចុះអនុស្សារណៈយោគ យល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយសាកលវិទ្យាល័យ អាស៊ីសម្រាប់ស្រ្តី (ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨) ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែងដល់​និស្សិតកម្ពុជា។

សម្តេចប្រធាន ព្រឹទ្ធសភា បានអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម​រ​ប​ស់​បង់ក្លាដេស និងសូមប្រសិទ្ធពរជូនប្រជា ជនបង់ក្លាដេសទទួលបា​ននូ​វ​កា​រអ​ភិវ​ឌ្ឍ​ប្រ​ទេ​សកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុង​កា​ររួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និង​អ​ន្ត​រជាតិ៕

ដោយ ប៉ាល់សុង