ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ បញ្ចប់ជាស្ថាពរ ខណៈជើងឯក បានទៅលើកីឡាករឡាវ Phounsavath Ariya

AKP កែប ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ —

កីឡាករ Phounsavath Ariya នៃក្លឹប Laos Cycling Team របស់ប្រទេសឡាវ ជាអ្នកគ្រងតំណែងជើងឯក បន្ទាប់ពីទទួលបានពិន្ទុសរុបខ្ពស់ជាងគេ នៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ ដែលបានបញ្ចប់ជាស្ថាពរ ក្រោយដំណើរការប្រកួតអស់រយៈពេល៣ថ្ងៃមកនេះ ដែលបានចាប់ផ្តើមចេញដំណើរពីខេត្តកោះកុង ឆ្លងកាត់ខេត្តព្រះសីហនុ កំពត និងបញ្ចប់នៅខេត្តកែប នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅខេត្តកែប។

រូបថត៖ ខឹម សុវណ្ណារ៉ា និង យឹម សុវឌ្ឍនា