មេដឹកនំាក្រុមឧទ្ទាមហេបូឡាអំពាវនាវឲ្យយុទ្ធជនរបស់លោកវាយប្រហារទៅលើទាហានអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួ  (០៦.០១.២០)

អ៊ីរ៉ង់៖ មេដឹកនំាក្រុមឧទ្ទាមហេបូឡា លោកសាយ៉េដ  ហាសសាន់ ណាស់រ៉ាឡា នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យយុទ្ធជនរបស់លោក វាយប្រហារទៅលើទាហានអាមេរិក ដើម្បីជាការសងសឹកចំពោះអាមេរិក ដែលបានសម្លាប់មេបញ្ជាការដ៏មានឥទ្ធិពលមួយរូបរបស់ប្រទេសអ៊ីរ៉ង់ ។

ថ្លែងក្នុងពិធីរំលឹកដល់វិញ្ញាណ្ខន្ធរបស់មេបញ្ជាការរូបនោះ  មេដឹកនំាក្រុមឧទ្ទាមហេបូឡា បាននិយាយថា ត្រូវតែធ្វើការតស៊ូដើម្បីបណ្តេញទាហានអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ និងចេញពីតំបន់ទំាងមូល ។

មេក្រុមហេបូឡា បាននិយាយទៀតថា  ពេលដែលទាហានអាមេរិកវិលទៅប្រទេសវិញនៅក្នុងក្តារម្ឈូស  ទើបប្រធានាធិបតីត្រំាដឹងថា  អាមេរិកបាត់បង់អ៊ីរ៉ាក់ និងតំបន់ទំាងមូល ហើយនិងចាញ់ក្នុងការបោះឆ្នោតខាងមុខ ។​