ប្រទេសអាល្លឺម៉ង់ព្យាយាមជួបពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ដើម្បីបន្ធូរភាពតានតឹង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ​ស៊ីនហួ   (០៦​.០១.​២០)​

អាល្លឺម៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ លោក ហេកូ ម៉ាស់ បាននិយាយថា  លោកមានបំណងស្វះស្វាងជួបពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ផង និងដៃគូអន្តរជាតិសំខាន់ ៗ  ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹង  ក្រោយពីការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់មេបញ្ជាការដ៏មានឥទ្ធិពលមួយរូបរបស់ប្រទេសអ៊ីរ៉ង់ មក ។

​លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់បាននិយាយទៅកាន់កាសែតក្នុងស្រុកមួយថា  នៅរវាងប៉ុន្មានថ្ងៃទៀត  អាល្លឺម៉ង់ នឹងខិតខំរកវិធីទប់កុំឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងទៀត  ជាមួយប្រទេសនានានៅអង្គការសហប្រជាជាតិ   នៅសហគមអ៊ឺរ៉ុប  និងជាមួយដៃគូក្នុងតំបន់  ក្នុងនោះមានប្រទេសអ៊ីរ៉ង់ផងដែរ ។​

លោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់បាននិយាយទៀតថា ស្ថានការណ៍កាន់តែមានលក្ខណៈមិនអាចទាយទុកបាន  ហើយការបង្កហេតុណាមួយទៀត អាចនឹងនំាទៅរកអំពើហឹង្សាមិនអាចគ្រប់គ្រងបាន និងបង្កឲ្យមានផលវិបាកដល់តំបន់ទំាងមូល និងដល់សន្តិសុខក្នុងទ្វីបអ៊ឺរ៉ុប ផងដែរ ។​