នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្រ្តាលីនិយាយថា ភ្លើងឆេះព្រៃនៅតែបន្តរាប់ខែទៅមុខទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ប៊ីប៊ីស៊ី  (០៦.០១​.២០)

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្រ្តាលី លោក ស្កត់ ម៉ូរីសសុន បានថ្លែងព្រមានថា  ភ្លើងឆេះព្រៃដែលបង្កវិនាសកម្មយ៉ាងធំធេង នៅក្នុងប្រទេសអូស្រ្តាលី អាចនឹងបន្តរាប់ខែ ទៅមុខទៀត ។

យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២៤ នាក់ហើយបានស្លាប់ ចាប់តំាងពីភ្លើងឆេះព្រៃបានផ្តើមឡើងនៅក្នុងខែ កញ្ញា ​ឆ្នំា ២០១៩ ។ គុណភាពខ្យល់នៅក្នុងទីក្រុងកង់បេរ៉ា នៅក្នុងសប្តាហ៍កន្លងមកនេះ  ត្រូវបានចាត់ទុកថា ជាខ្យល់មានគុណភាពអាក្រក់ជាងគេបំផុតនៅលើសកលលោក ។

តែស្ថានភាព បានចុះធូរខ្លះហើយ នៅក្នុងរដ្ឋវិចតូរីយ៉ា និងរដ្ឋញីវសោតវ៉េល នៅថ្ងៃអាទិត្យនេះ  បន្ទាប់ពីសីតុណ្ហភាព បានធ្លាក់ចុះ  និងមានភ្លៀងធ្លាក់បានបង្គួរ ។  ប៉ុន្តែ អាជ្ញាធរ បានចេញការព្រមានថា  គ្រោះអាសន្នដែលបង្កដោយភ្លើងឆេះព្រៃនេះ  នៅមិនទាន់រលាយបាត់ទេ ។​