សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍ជំនួយពីគ្រប់និន្នាការទាំងអស់ដែលមានចិត្ត ចង់ជួយ​ដល់ជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែប

AKP  កែប ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថា លោក កឹម សុខា អតីតប្រធាន​គ​ណ​​បក្ស​សង្គ្រោះជាតិ ​ដែល​បាន​ផ្ញើ​សារ​ចូល​រួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាល​ និងមានបំ​ណ​ង​​ចូលរួម​វិភា​គ​​ទាន​ជាថវិកាចំនួន ២,០០០​ដុល្លា​រអា​ម៉េរិក ដើម្បីជួយដល់ជនរងគ្រោះដោយសារ​ការ​បាក់​រលំអគារនៅខេត្តកែបនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេ​នាបតីតេ​ជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកណាក៏ដោយដែលមាន​ចិត្តចង់ជួយ យើង​ស្វាគមន៍​ទាំ​​ងអស់។

​          ក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះ ដោយសារ​ការបាក់ ​រ​លំ​​​​អគារ​​នៅ​​ខេត្ត​កែប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រ​សា​ស​ន៍​ថា “ខ្ញុំអរគុណចំពោះគាត់ ប៉ុន្តែខ្ញុំមិនទាន់បានទទួលព័ត៌មាន អំពីបញ្ហាថវិកា​ដែល​គាត់​ត្រូវ​ផ្ដ​​ល់នោះទេ។ ប៉ុន្តែបើទោះបីជាស្ថិតនៅក្នុងនិន្នាការណាក៏ដោយ ពេលវេលានេះមិន​ជា​ពេលវេ​លា​​ដែ​លត្រូវទាស់គ្នាទេ ជាពេលវេលាដែលខ្មែរត្រូវជួយខ្មែរ គ្រប់និន្នាការទាំងអស់​ត្រូវប្រ​មូ​ល​ផ្ដុំ​ជួយខ្មែរ។ ដូច្នេះខ្ញុំស្វាគមន៍ចំពោះឥរិយាបទរបស់លោក កឹម សុខា បើទោះបីជា​ថាគាត់​នៅ​មា​ន​បញ្ហានេះ ឬបញ្ហានោះ ក៏ប៉ុន្តែរឿងជួយប្រជាពលរដ្ឋ គឺជារឿងដែលយើង​ត្រូវស្វាគមន៍​​គ្រប់​ៗ​គ្នយប្រជាពលរដ្ឋ គឺជារឿងដែល គឺជារឿងដែើយើងត្រូវនេះខ្ញុំស្វាគមន៍ចំពោះឥរិយាបទរបស់លោក កឹម សុខា បើទោះបីជាថាគាត់នៅមានបញ្ហានេះឬបញ្ា។” សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចគិតថា គ្រប់និន្នាការទាំងអស់​ត្រូវប្រមូលផ្ដុំការខិតខំដើម្បីជួយប្រជាពលរដ្ឋ​ ជាជាងវា​យ​​ប្រហារមកលើរាជរដ្ឋាភិបាល ឬក៏វាយប្រហារទៅលើនេះ ឬលើនោះ ដែលជារឿងវាមិនចាំ​បា​​ច់។ សម្ដេចតេជោលើកឡើងថា  “ខ្ញុំគិតថា សូម្បីតែលោក កឹម សុខា ក៏គាត់គិតត្រូវជាង​មនុ​ស្ស​មួយចំនួននៅក្នុងជួររាជ​រដ្ឋាភិ​បាលដែរ គាត់មិនបានយកការថ្កោលទោសរាជរដ្ឋាភិបាលទេ គឺគាត់បានសម្ដែងការ​សោក​ស្ដាយ និងការចូលរួមមរណៈទុក្ខ បើអីចឹង លោក កឹម សុខា ប្រ​សើរ​ជាងមន្ត្រីរាជរដ្ឋាភិ​បាលមួយចំនួនថែមទៀតផង”។

យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មាននេះដែរសម្តេចនាយក​រដ្ឋមន្ត្រីក៏បានឱ្យ​ដឹ​ង​​ដែរថា ស​ម្ដេចបានទទួលបាន​ព័ត៌មាន​បឋម​ថា ការសាងសង់​អគារ​នេះ មាន​កំហុស​២​យ៉ាង គឺ​ទី​១ កំហុ​ស​​ផ្នែក​គូរ​ប្លង់ និង​ទី​២ កំហុស​ផ្នែក​ចាក់​ប្លង់​សេ​។ សម្តេចតេជោបានបន្ថែមថា ការ​គូរប្លង់ គឺ​ត​ម្រូវឱ្យ​ដា​ក់ចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះ តែពេលសាងសង់ជាក់ស្តែង គឺដាក់ដែកខុស ដោ​យ​ដែ​ក​ទាំងនោះតូចជាង​កម្រិត​បច្ចេកទេស ដែលគេ​ផ្តល់​ឱ្យ។ ចំពោះ​បញ្ហា​ចាក់​ប្លង់​សេ គឺ​គេ​ត្រូវការ​រ​យៈ​ពេ​ល​ពី​២៧​ ទៅ​២៨​ថ្ងៃ ទើប​អាច​ដក​ក្តារ​ពុម្ព​ចេញបាន តែ​ការចាក់​ប្លង់​សេ​នៃ​អគារ​នេះ មិន​ដល់​១០​ថ្ងៃ​ផង មេការក៏​ដក​ក្តារ​ពុ​ម្ភ​ចេញ ដើម្បី​ទៅ​ចាក់​ជាន់​ខាងលើ​ទៀត​។ ​សម្តេចតេជោបាន​ចា​ត់​ទុក​កំហុស​ទាំង​២​នេះថា ​ជា​កំហុស​របស់​មេការ​។ ប៉ុន្តែ​សម្តេច អះអាង​ថា មេការ​ និង​កូន​រប​ស់​គា​ត់ បាន​បាត់​ជីវិត​ទៅហើយ ដោយសារ​ការបាក់​អគារ​នេះ​។ សម្តេច​តេ​ជោនាយករដ្ឋ​ម​ន្ត្រី​ក៏បានមាន​ប្រ​សា​ន៍ទៀត​ថា​ ​យើងមិនអាច​ចាប់គាត់​ឱ្យ​មក​សង​គេ​ទេ ក្រៅតែពី​ផ្តល់​ថវិកា​​បន្ថែម​ដល់​គ្រួ​សារ ព្រោះ​នេះ ​ជា​សោកនាដកម្ម ដែល​បាន​កើតឡើង​។ ​បច្ចុប្បន្នម្ចាស់​​អគារ​នេះ ត្រូវ​ស​ម​ត្ថ​​កិច្ច​ចា​ប់​ខ្លួន​​ហើយ​ ដែលចំពោះ​ការប្តឹង​ទារ​សំណង​រដ្ឋប្ប​វេណី​គឺត្រូវធ្វើ​ទៅតាម​ច្បាប់​៕

ដោយ ជឹម ណារី