សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការដកអភិបាល ឬអភិបាលរងខេត្តកែប បន្ទាប់ពីការបាក់​រលំអគារនោះទេ

AKP កែប ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងបញ្ជាក់ថា គ្មានការដកអភិបាល ឬអភិបាលរងខេត្តកែប ក្រោយពីការបាក់រលំអគារ​មួ​យ​​ដែលកំពុងសាងសង់កម្ពស់ ៦ជាន់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិត​នៅ​​​ភូ​មិកែប សង្កាតកែប ក្រុងកែប ខេត្តកែបនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការរុករកជនរងគ្រោះ ដោយសារ​ការ​បាក់​រ​លំ​​​អគារ​​នៅ​​ខេត្ត​កែប នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា នៅពេលដែលកើតមានរឿងភ្លាម មានអ្នកដែលបង្ហោះតាមហ្វេសប៊ុក ហើ​យ​ក៏មានអ្នកបញ្ជូនសារចូលមក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្ញុំ ដោយធ្វើការស្ដីបន្ទោស​អ្ន​ក​នេះ ឬអ្នកនោះ ត្រូវការដកអ្នកនេះ ឬដកអ្នកនោះ ក្នុងពេលដែលយើងជាប់ជំពាក់អំពីអ្វី  ដែ​ល​​ជាការគិតដំបូងបំផុត គឺបញ្ហាសង្គ្រោះអាយុជីវិតពលរដ្ឋ មិនមែនជាបញ្ហា​ដែ​លត្រូវរករឿង​អ្ន​ក​ណាខុស ឬអ្នកណាត្រូវនៅពេលនោះទេ ព្រោះនេះជារឿងនៅពេលក្រោយ។ សម្ដេច​តេជោ​​បានបញ្ជាក់ថា “ប៉ុន្តែខ្ញុំអាច​ប​ញ្ជា​ក់ដើម្បីចៀសវាងនូវការសង្ស័យណាមួយ គឺអភិបាល​ខេត្តកែប និងមន្ត្រី មិនត្រូវបានដក​ចេ​ញ​​ពីដំណែងនោះទេ ​ខ្ញុំសូមបញ្ជាក់។ ព្រោះនៅមាន​ប្រធាន​គណបក្ស​នយោបាយមួយបង្ហោះ​សារ​ចេញញភ្លាមពេលកើតហេតុលើកដំបូង ដោយ​បង្ហោះថា ខេត្តព្រះសីហនុ អភិបាល​ខេ​ត្ត​លា​លែង តើខេត្តកែបទៅជាអ្វី បន្ទាប់មកចេញសារ​មួយ​បន្ថែមទៀត។” សម្ដេចតេជោបន្ដថា រហូតដល់សម្ដេចចូលទៅ​ខុម​មិ​ន​​នៅក្នុងហ្វេសប៊ុក​ហ្នឹងថា «សូមឯកឧត្ដមកុំប្រើពេលវេលានេះ រុញឱ្យខ្លោចរោចឱ្រឆៅ» ដោយសម្ដេចចង់         ​ប​ញ្ជាក់ថា រៀងរ៉ាវទាក់ទងនឹងរលំបាក់អគារនេះ វាមិនមែនកើតមានតែក្នុងប្រទេស​កម្ពុជានោះ​ទេ​​ សូមអស់លោកមើលការផ្សាយអំពីការបាក់អគារនៅលើពិភពលោក រឿទាំងនេះរហូត​ដល់​ទា​មទារឱ្យមានការដកមន្ត្រី។ សម្ដេចតេជោបានថ្លែងទៀតថា “រឿងនេះ ខ្ញុំនឹងអាចពិនិត្យ​ទៅ​លើ​​មន្ត្រីរបស់ខ្ញុំមួយចំនួនដែលកំពុងនៅក្នុងជួររបស់រាជរដ្ឋាភិបាលបាន​បង្ហោះហ្វេស​ប៊ុកចេ​ញ​ តាំងពីរឿងនេសាទជាដើម បានប្រមូលផ្ដុំមកលើរឿងអគារសំដៅរុញច្រានឱ្យខ្ញុំដក​ដំណែ​ង​​អ​ភិ​បា​លខេត្តកែបតែម្ដង។ ដូច្នេះខ្ញុំកំពុងគិតថា តើពួកគេកំពុងតែធ្វើអ្វីពិតប្រាកដ ព្រោះពេលនេះ​គេ​​ត្រូវការការសង្គ្រោះជិវិតមនុស្សជាកិច្ចការបន្ទាន់។ ឯរឿងដទៃទៀតចាំនិយាយគ្នាក្រោយ ខ្ញុំ​អា​ច​និយាយបានថា ខ្ញុំមិនដកដំណែងអភិបាលខេត្តកែបនេះទេ ព្រោះវាមិនបានជាប់ពាក់​ព័ន្ធជា​មួ​យ​នឹងបញ្ហា។ ពិតមែនតែកើតក្នុងដែនដីរបស់ខ្លួន ក៏ប៉ុន្តែខ្ញុំចង់សួរអស់លោកអាច​យល់ទេ នៅ​ប្រទេសនានាដែលបានកើតឡើងនៅការបាក់រលំអគារ ដូចជា សហរដ្ឋអាមរិក មានរដ្ឋ​មួ​យ​​នោះ​សណ្ឋាគារបាក់រលំ តើអភិបាលរដ្ឋនោះមានដកចេញពីដំណែងទេ ឆេះសារ​មន្ទីរមួយ​នៅ​ទីក្រុងប៉ារីស តើគេបានឱ្យអភិបាលក្រុងប៉ារីសលាលែងពីដំណែងទេ ហើយបែរ​ជា​រុញ​ច្រា​ន​តែកម្ពុជា។” សម្ដេចតេជោបានលើកឡើងថា  រឿងអភិបាលខេត្តព្រះសីហនុ គឺជារឿងមួយ​ ដែ​​លសម្ដេចយល់ថាគប្បីគាត់អាចប្ដូរតួនាទីទៅកាន់កន្លែងផ្សេង ដើម្បីដាក់​អ្នកមកជំនួស។ សម្ដេច​តេ​​ជោគូសបញ្ជាក់បន្ថែមថា ហេតុអ្វីបានជាអ្នកទាំងឡាយចូលចិត្តម្ល៉េះ ក្នុងរឿងក្ដិច​ត្រួយផ្ដួល​គ្នា​ ហើយសម្ដេចនឹងពិនិត្យមើលមន្ត្រីរបស់សម្ដេច ដែលផ្ញើរសារ​ចូល​មកសម្ដេច និងការបង្ហោះបណ្ដាញទំនាក់​ទំ​ន​ង​សង្គមហ្វេសប៊ុកមួយចំនួន ដើម្បីចាត់ការពួកគេ​ជាការព្រមាន។ សម្ដេចតេជោថ្លែងបញ្ជាក់ទៀតថា “ខ្ញុំយល់ ខ្ញុំទទួលយក​នូវ​កា​រផ្ដល់មតិ ក៏​ប៉ុន្តែពេលវេលា មិនមែនជាពេលវេលាដែលអ្នកឯងនិយាយអំពីរឿងហ្នឹងទេ។ ឥ​ឡូវ​​គណៈ​កម្មាការ ដែលធ្វើការកោសល្យវិច័យទៅលើអគារគេបានរៀបចំឡើង​ ដែលនឹង​ត្រូវ​ធ្វើ​នៅ​ពេលខាងមុខ ប៉ុន្តែមិនមែនជាពេលវេលានេះទេ។” សម្ដេចតេជោក៏បានថ្លែងបញ្ជាក់​ដែរ​ថា រឿងរបស់កម្ពុ​ជា​វា​បានកើតនៅព្រឹត្តិការណ៍នេះ ប្រហែនេះជាកំហុសរបស់ខ្ញុំ ព្រោះថា បើ​ខ្ញុំ​មិន​ពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាទេ តើអ្នកទាំងអស់គ្នាបានមកធ្វើផ្ទះនៅទីនេះទេ បើសិនជាខ្ញុំ​មិន​ដឹកនាំប្រទេសនេះឱ្យមានការអភិវឌ្ឍ តើមានអគាររាប់ជាន់ដើម្បីនឹងរលំទេ យើងមាន​ត្រឹម​តែកូនខ្ទមតែប៉ុណ្ណោះ។  សម្ដេចតេជោក៏សូមយកឱកាសនេះ​អរគុណ ចំពោះជនរួមជាតិ​ដែល​ជួយឈឺ​ឆ្អាល​លើរឿងនេះ ហើយសម្ដេចគិតថានេះជាចលនាស្មារតីជាតិនិយមមួយ​ស្រឡាញ់​គ្នា លើ​កលែ​ង​តែ​មនុស្សមួយចំនួនដែលអគតិ រាប់ទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ដែលសម្ដេច​ត្រូវតែត្រួតពិនិត្យ។ សម្ដេចតេជោក៏សង្កត់ធ្ងន់ថា “ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនចង់សម្រាល​ការទទួលខុស​ត្រូវ និង​បិទ​បាំងភាពខ្សោយរបស់យើងទេ ក៏ប៉ុន្តែខ្ញុំសុំឱ្យអ្នកទាំងឡាយកុំជ្រុល​និយម ទៅលើបញ្ហាអ្វី​ដែល​កើតឡើង គឺដាក់ការស្ដីបន្ទោសជាមុន ដោយខ្វះការស្រាវជ្រាវជា​សត្យានុម័ត​នេះ​ជា​ចំ​ណុច​ដែលខ្ញុំចង់ដាស់តឿនមនុស្សទាំងឡាយ”។ សម្ដេចតេជោបានឱ្យដឹង​ទៀត​ថា ពិតមែនហើយ សម្ដេចគ្មានសិទ្ធិនឹងបិទមាត់​សេរី​ភា​ព​​​របស់អ្នកណាទេ ក៏ប៉ុន្តែយើង​មានសិទ្ធិនឹងពន្យល់ប្រាប់ត្រឡប់ទៅវិញថា យើងគួរធ្វើអ្វីនៅ​ពេ​ល​​ណា។ ដូច្នេះសម្ដេច​ចង់​បញ្ជាក់​ថា គ្មានការដកអភិបាល ឬអភិបាលរងខេត្តកែបនោះទេ៕

ដោយ ជឹម ណារី