ក្រុមការងាររុករកឃើញ និងជួយសង្រ្គោះជនរងគ្រោះស្រី-ប្រុសពីរនាក់ទៀតចេញពីគំនរបាក់បែកនៃអគារដួលរលំ នៅក្រុងកែប

AKP កែប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ —

នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុមការងាររុករកឃើញ និងជួយសង្រ្គោះជនរងគ្រោះ ស្រី-ប្រុសពីរនាក់ទៀត ដែលនៅមានជីវិតចេញពីគំនរបាក់បែក នៃអគារដួលរលំ នៅក្រុងកែប ខេត្តកែប ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទទួលដល់មាត់ច្រក ចេញពីគំនរបាក់បែកតែម្តង ។

រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គ